បេសកជនUNជំរុញឲ្យការពារជនស៊ីវិល បន្ទាប់ពីមនុស្ស ៨នាក់ បានស្លាប់ នៅភាគពាយ័ព្យនៃប្រទេសយេម៉ែន

2026/03/17 10:38:27 pm        82

លោក Hans Grundberg បេសកជនអង្គការសហប្រជាជាតិប្រចាំប្រទេសយេម៉ែន កាលពីថ្ងៃចន្ទ បានអំពាវនាវឲ្យមានការការពារជនស៊ីវិល បន្ទាប់ពីមនុស្ស ៨នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារមួយ ខណៈពេលកំពុងតមអាហារនៃពិធីបុណ្យរ៉ាម៉ាឌនរបស់ពួកគេ នៅក្នុងខេត្ត Hajjah ភាគពាយ័ព្យនៃប្រទេសយេម៉ែន។

នៅក្នុងសេចក្តីថ្លែងការណ៍សារព័ត៌មានដែលបានបង្ហោះនៅលើគណនីផ្លូវការរបស់លោកនៅលើប្រព័ន្ធ ផ្សព្វផ្សាយ X លោក Grundberg បាននិយាយថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការវាយប្រហារកាលពីថ្ងៃអាទិត្យ ដែលបានកើតឡើងនៅក្នុងស្រុក Hairan នៃខេត្តនេះ។

លោកបានបញ្ជាក់ថា៖«យោងតាមព័ត៌មានបឋម ការវាយប្រហារនេះ បានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ៨នាក់ និងបង្កឲ្យមនុស្សរាប់សិបនាក់រងរបួស រួមទាំងកុមារ ដែលបានប្រមូលផ្តុំគ្នា ដើម្បីតមអាហារ អំឡុងខែបុណ្យរ៉ាម៉ាឌនដ៏ពិសិដ្ឋ។

លោក Grundberg បានសង្កត់ធ្ងន់ថា៖«ជនស៊ីវិលត្រូវតែត្រូវបានការពារគ្រប់ពេលវេលា ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ ហើយអ្នកដែលទទួលខុសត្រូវចំពោះការវាយប្រហារនេះ ត្រូវតែចាប់ឲ្យទទួលខុសត្រូវ»។

ទីភ្នាក់ងារសារព័ត៌មាន Saba ដែលគ្រប់គ្រងដោយរដ្ឋាភិបាល បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ជន  ស៊ីវិលជាង ៣០នាក់ ត្រូវបានសម្លាប់ ឬរងរបួស «ដោយសារការបាញ់ផ្លោងកាំភ្លើងធំដែលធ្វើឡើងដោយកងជីវពលហ៊ួទី ដែលកំណត់គោលដៅលើការជួបជុំរបស់អ្នកស្រុក ខណៈពេលដែលពួកគេ កំពុងទទួលទានអាហារពេលល្ងាចនៃថ្ងៃបញ្ចប់ការតមអាហារ នៅក្នុងស្រុក Hairan នៃខេត្ត Hajjah»។

ក្រុមហ៊ួទីមិនបានធ្វើអត្ថាធិប្បាយភ្លាមៗលើហេតុការណ៍នេះទេ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        18
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        19
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm