១០​នាក់​ ចំណោម​អ្នក​ប៉ះពាល់​ជាមួយ​បុរស​ផ្ទុក​កូ​វីដ​១៩​ នៅ​ស្រុក​ឈូក​លទ្ធផល ​តេស្ត​លើក​ទី​១​អវិជ្ជមាន

2021/04/27 09:59:58 am        416



កំពត ៖ ​ការយក​សំណាក​ទៅ​ពិនិត្យ​លើក​ទី​១ លើ​មនុស្ស​ប្រុស​ស្រី​១០​នាក់​ ក្នុងចំណោម​ភ្ញៀវ​ប្រមាណ​ជាង ​២០០​នាក់ ​ដែល​បាន​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ជាមួយ​បុរស​ផ្ទុក​មេរោគ​កូ​វីដ​១៩ នៅ​រោងការ​មួយ ក្នុង ស្រុក​ឈូក ​ខេត្តកំពត ​លទ្ធផល​គឺ​អវិជ្ជមាន​។


លោក​វេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពត ​បាន​បញ្ជាក់ថា ​ការវិភាគ​លើ មនុស្ស​ប្រុស​ស្រី​១០​នាក់ ​ដែល​បាន​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ជាមួយ​បុរស​ផ្ទុក​មេរោគ​កូ​វីដ​-១៩ ក្នុង​រោង ​ការ​មួយ​នៅ​ស្រុក​ឈូក​នោះ លទ្ធផល​បង្ហាញ​ឱ្យដឹង ​នៅ​ព្រឹក​ថ្ងៃទី​១៧ ​ខែមីនា​នេះ គឺ​អវិជ្ជមាន​។ ការ​យក សំណាក​លើក​ទី​ពីរ នឹងធ្វើ​នៅ​ថ្ងៃទី​១៨ ​ខែមីនា ​រីឯ​លើក​ទី​បី ​ជា​បន្តបន្ទាប់​ទៀត ដើម្បី​ច្បាស់​ថា ពួកគេ មិន​មាន​ផ្ទុក​កូ​វីដ​-១៩​ទេ​។ ពេលនេះ មន្ត្រី​ជំនាញ ​និង​អាជ្ញាធរ​ស្រុក​ឈូក កំពុង​បន្ត​ការ​យក​ចិត្ត​ទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​កើតហេតុ ​ដោយ​តម្រូវ​ឱ្យ​ពួកគេ​ទាំង​ប្រមាណ​២០០​នាក់ ត្រូវ​រក្សា​ការ​ធ្វើ​កត្តា​ឡី​ស័ក​ដដែល​។


កាលពី​ល្ងាច​ថ្ងៃទី​១៤ ខែមីនា​នេះ លទ្ធផល នៃ​ការវិភាគ​លើ​បុរស​ម្នាក់ ​មាន​ទីលំនៅ​ក្នុង​រាជធានី​ភ្នំ ពេញ បាន​រក​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩ ខណៈពេល​សាមីខ្លួន កំពុង​ចូលរួម​ពិធីមង្គលការ​ ក្នុង​ឃុំ​គ្រាំង​ស្នាយ ស្រុក​ឈូក ខេត្តកំពត​។ ​តាមរយៈ​ហេតុការណ៍​នោះ មន្ត្រី​ជំនាញ ​និង​អាជ្ញាធរ​ស្រុក បាន​ស្រាវជ្រាវ​រក​ឃើញ ថា មនុស្ស​៦​នាក់ បាន​ប៉ះពាល់​ផ្ទាល់​ និង​ប្រមាណ​ជិត​២០០​នាក់ ​ទៀត ក្នុង​លក្ខណៈ​ប្រយោល​។​ ក្នុងនោះ អ្នក​ប៉ះពាល់​ផ្ទាល់ ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ នៅ​សាលប្រជុំ​របស់​សហគមន៍​អ្នក​ផលិត​អំបិល​កំពត​-​កែប​។ ចំណែក​អ្នកភូមិ​ប្រមាណ​ជិត​២០០​នាក់ ដែល​ពាក់ព័ន្ធ​ដោយ​ប្រយោល តម្រូវឱ្យ​អនុវត្ត​វិធាន​សុខា​ភិបាល ក្នុងផ្ទះ​រៀងៗ​ខ្លួន​៕


​អត្ថបទ​៖ អន សារឹម







អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        195
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        171
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm