កម្ពុជាលើកកម្ពស់លក្ខខណ្ឌការងារ ការគោរពសិទ្ធ និងសេរីភាពអង្គការវិជ្ជាជីវៈ

2022/03/28 10:40:43 pm        641

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ជូនភាគី អង្គការអន្តរជាតិខាងការងារ ហៅកាត់ អាយឡូ(ILO)ថា ការគោរពសិទ្ធិ និងសេរីភាពអង្គការវិជ្ជាជីវៈត្រូវបានធានា និងលើកម្ពស់នៅកម្ពុជា។

ក្នុងឱកាសទទួលពិភាក្សាការងារជាមួយលោក Takanobu Teramoto ប្រធានប្រតិភូបេសកកម្ម របស់​អង្គការ អន្តរជាតិខាងការងារ ​កាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ នៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្រ្តី អ៊ិត សំហេង បានជម្រាបជូនភ្ញៀវបន្តថា អនុលោមតាមច្បាប់ ស្តីពី​សហជីព​នៃកម្ពុជា​ ផ្តល់សិទ្ធិសេរីភាពយ៉ាងពេញលេញ​ទៅកម្មករនិយោជិត និងនិយោជកក្នុងការ​បង្កើត និង​អនុវត្តសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈដោយសេរី គ្មាន​ការ​បង្ខិតបង្ខំ​ និង​គំរាមកំហែង។

ឯកឧត្តមរដ្ឋមន្ត្រី​ លើកឡើងថា​ នៅកម្ពុជា ​មិនទាន់ដែលមាន ហើយក៏នឹងមិនអនុញ្ញាតឱ្យមានករណី​ដែលកម្មករ និយោជិត ឬថ្នាក់ដឹកនាំសហជីព ត្រូវបានចាប់​ខ្លួន ឬ​ធ្វើ​ទុក​បុកម្នេញដោយ​សារ​សកម្មភាព​ស្របច្បាប់​របស់ខ្លួនក្នុង ​ការ​អនុវត្តសិទ្ធិសេរីភាពអង្គការ​វិជ្ជាជីវៈឡើយ។

ឯកឧត្តមរដ្ឋមន្ត្រី ​បានលើកឡើងថា តាមរយៈការជួបពិភាក្សាជាមួយមន្ត្រីបច្ចេកទេស​របស់​ក្រសួង​ការងារ ក្រសួងពាក់ព័ន្ធ តំណាងអង្គការវិជ្ជាជីវៈ ​និងដៃគូសង្គមនាពេលបន្ទាប់នេះ គណៈប្រតិភូ​នឹង​ទទួល​បាននូវព័ត៌មានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ​ និងយកទៅពិចារណា និងវាយតម្លៃប្រកបដោយ​សុភវិនិច្ឆ័យ ​ឈរលើមូលដ្ឋានច្បាប់ ​និងបទប្បញត្តិជាតិ ​និងអន្តរជាតិជាធរមាន។

ក្រសួងការងារ​ រងចំាទទួលយកនូវអនុសាសន៍​របស់​បេសកកម្មដោយផ្ទាល់នេះ ដើម្បីកែលម្អ​លក្ខខណ្ឌ​ការងារ ​និងសិទ្ធិសេរីភាពរបស់អង្គការវិជ្ជាជីវៈឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ស្រប​តាម​បរិបទសង្គម ​និងសេដ្ឋកិច្ចកម្ពុជា។

នាឱកាសនោះ លោកប្រធានប្រតិភូ ​បានលើកឡើងថាការប្រជុំពិភាក្សា និងប្រឹក្សាយោបល់គ្នា​ទៅវិញ​ទៅមក រវាងគណៈប្រតិភូ ជាមួយនឹងថ្នាក់ដឹកនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ មានការយល់គ្នាកាន់តែប្រសើរ ​ដែលគណៈប្រតិភូមានលទ្ធភាពធ្វើសេចក្តី​សន្និដ្ឋាន ឲ្យ​គ្រប់ភាគីពាក់ព័ន្ធអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ ​ពាក់ព័ន្ធទៅនឹងទំនាក់ទំនងវិជ្ជាជីវៈ ​សិទ្ធិការងារ សេរីភាព​អង្គការវិជ្ជាជីវៈ ​ស្របតាមតាមច្បាប់ការងារ​ និង​បទដ្ឋាន​អន្តរជាតិដែលកម្ពុជាបានផ្តល់​សច្ចាប័ន​ កាន់តែមានភាពល្អប្រសើរបន្តទៀត៕អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        44
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        88
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm