អ៊ីរ៉ាក់កំពុងចរចាជាមួយអ៊ីរ៉ង់ ដើម្បីធានាសុវត្ថិភាពដល់នាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz

2026/03/18 12:20:45 am        115

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ បានរាយការណ៍នៅថ្ងៃអង្គារ (ទី១៧ ខែមីនា ឆ្នាំ២០២៦) នេះថា រដ្ឋមន្ត្រីប្រេងអ៊ីរ៉ាក់ បាននិយាយថា ទីក្រុងបាកដាដ កំពុងចរចាជាមួយអ៊ីរ៉ង់ អំពីការអនុញ្ញាតឲ្យនាវាដឹកប្រេងមួយចំនួនរបស់ប្រទេសឆ្លងកាត់ច្រកសមុទ្រ Hormuz ខណៈដែលអ៊ីរ៉ាក់កំពុងស្វែងរកការបន្ធូរបន្ថយការរំខានដល់ការនាំចេញប្រេងឆៅ បន្ទាប់ពីមានការវាយប្រហារថ្មីៗ លើនាវាដឹកប្រេង នៅក្នុងដែនទឹករបស់ខ្លួន។

នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូដែលត្រូវបានចេញផ្សាយកាលពីថ្ងៃទី១៦ ខែមីនា រដ្ឋមន្ត្រីប្រេងអ៊ីរ៉ាក់ លោក Hayan Abdel-Ghani បាននិយាយថា អ៊ីរ៉ាក់ក៏កំពុងធ្វើការ ដើម្បីស្តារបំពង់បង្ហូរប្រេងដែលលែងប្រើឡើងវិញ ដែលនឹងអាចឲ្យប្រេងត្រូវបានបូមដោយផ្ទាល់ទៅកាន់កំពង់ផែ Ceyhan របស់ប្រទេសទួរគីដោយមិនចាំបាច់ឆ្លងកាត់តំបន់ពាក់កណ្ដាលស្វយ័តឃឺដអ៊ីរ៉ាក់។

លោកបានបន្ថែមថា អ៊ីរ៉ាក់នឹងបញ្ចប់ការត្រួតពិនិត្យលើផ្នែកនៃបំពង់បង្ហូរប្រេងប្រវែង ១០០គីឡូម៉ែត្រ ក្នុងរយៈពេលមួយសប្តាហ៍ ដើម្បីឲ្យអាចនាំចេញដោយផ្ទាល់ពីតំបន់ Kirkuk។

ការបើកបំពង់បង្ហូរតំបន់ Kirkuk-Ceyhan ឡើងវិញ ដែលត្រូវបានបិទអស់រយៈពេលជាង ១ទសវត្សរ៍មកហើយនោះ នឹងផ្តល់ផ្លូវនាំចេញជំនួសមួយ នៅពេលដែលការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz ជាយុទ្ធសាស្ត្រ ត្រូវបានរំខានយ៉ាងធ្ងន់ធ្ងរដោយសារជម្លោះ នៅតំបន់មជ្ឈិមបូព៌ា។

ការនាំចេញតាមរយៈបំពង់បង្ហូរប្រេងប្រវែង ៩៦០គីឡូម៉ែត្រ ដែលធ្លាប់បានជួយដោះស្រាយប្រហែល ០,៥ភាគរយនៃការផ្គត់ផ្គង់សកល ត្រូវបានបញ្ឈប់នៅឆ្នាំ២០១៤ បន្ទាប់ពីមានការវាយប្រហារម្តងហើយម្តងទៀតដោយក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម៕

អត្ថបទដែលទាក់ទង

យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm       
ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm       
គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm       

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់

2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm
​ការផ្ទុះបានអង្រួនទីក្រុង Bandar Abbas របស់ប្រទេសអ៊ីរ៉ង់ ក្រោយការវាយប្រហាររបស់អាមេរិក
2026/07/24 08:04:42 pm
​ហ្វីលីពីន ចោទប្រកាន់ចិនថាប្រើប្រាស់កាណុងទឹកបាញ់លើនាវារបស់ខ្លួន សម្រាប់ថ្ងៃទី ២
2026/07/24 08:04:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm