ការវាយប្រហារអង្រួនទីក្រុងតេអេរ៉ង់ ខណៈលោក Trumpជំរុញឲ្យសម្ព័ន្ធមិត្តជួយក្នុងសង្រ្គាមមជ្ឈិមបូព៌ា

2026/03/18 01:23:10 am        67

ការវាយប្រហារដ៏ខ្លាំងក្លាមួយ បានអង្រួនទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ នាថ្ងៃអង្គារនេះ ក្រោយការទម្លាក់គ្រាប់បែកមួយយប់ ស្របពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ជំរុញឲ្យសម្ព័ន្ធមិត្តជួយក្នុងសង្រ្គាម ដែលបានហ៊ុមព័ទ្ធតំបន់មជ្ឈិមបូព៌ា និងបង្កភាពចលាចលសេដ្ឋកិច្ចសកល ។

តម្លៃប្រេងបានកើនឡើងជាង ៥ភាគរយបន្ថែមទៀត នៅថ្ងៃអង្គារនេះ ក្រោយប្រទេសជាច្រើនជំទាស់ការទាមទាររបស់លោក Trumpឲ្យពួកគេជួយការពារការដឹកជញ្ជូននៅតាមច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់មួយចំពោះការឆ្លងកាត់ប្រេងឆៅ និងឧស្ម័នធម្មជាតិរាវ ។

សង្រ្គាមដែលបច្ចុប្បន្នបានចូលដល់សប្តាហ៍ទី ៣ ទៅហើយនោះ បានសម្លាប់មនុស្សរាប់ពាន់នាក់ មើលឃើញអ៊ីរ៉ង់វាយប្រហារសងសឹកលើអ៊ីស្រាអែល និងបណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្រ ក៏ដូចជាតំបន់ជួរមុខកំពុងបើកនៅលីបង់ ពេលដែលអ៊ីស្រាអែលធ្វើសង្រ្គាមជាមួយក្រុមហេសបូឡា ។

អ្នកសារព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មាន AFP និយាយថា ការផ្ទុះត្រូវបានលាន់ឮនៅរដ្ឋធានីតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ ក្រោយការទម្លាក់គ្រាប់បែកមួយយប់ លាយឡំនឹងសំឡេងផ្គររន្ទះ និងភ្លៀងធ្លាក់ ។

គេនៅមិនទាន់ដឹងច្បាស់ថាតើគោលដៅជាអ្វីនោះទេ ប៉ុន្តែកងទ័ពអ៊ីស្រាអែល និយាយមុននេះថា ពួកគេបានបើករលកនៃការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធភេរវកម្មអ៊ីរ៉ង់ នៅទូទាំងទីក្រុងតេអេរ៉ង់ ក៏ដូចជាការវាយប្រហារលើលីបង់ ។

ដោយឡែក សារព័ត៌មានរដ្ឋលីបង់ រាយការណ៍នៅថ្ងៃអង្គារនេះដែរថា ការវាយប្រហារនៅពេលព្រឹករបស់អ៊ីស្រាអែល ត្រូវចំអគាររស់នៅរបស់អ្នកស្រុក នៅតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ដែលជាតំបន់កាន់កាប់មួយរបស់ក្រុមហេសបូឡាគាំទ្រអ៊ីរ៉ង់ ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        26
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        25
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        37

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm