អភិបាលខេត្តកោះកុង អំពាវនាវឱ្យភ្ញៀវទេសចរចូលរួមប្រើកញ្ចប់សេវាទេសចរណ៍សហគមន៍

2022/03/28 11:19:00 pm        1.6 K

កោះកុង៖ អភិបាលខេត្តកោះកុង បានសំណូមពរដល់ពលរដ្ឋ និងភ្ញៀវទេសចរ ដែលមានបំណងទៅលេងកម្សាន្ត នៅតាមគោលដៅតំបន់ទេសចរណ៍សំខាន់ៗ ក្នុងខេត្តនេះ សូមចូលរួមប្រើប្រាស់កញ្ចប់សេវាទេសចរណ៍ក្នុងសហគមន៍។

បន្ទាប់ពីមានការប្រកាសពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ឱ្យមានការប្រារព្ធ ពិធីបុណ្យចូលឆ្នាំ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានអះអាងថា ខេត្តទេសចរណ៍​ជាប់មាត់សមុទ្រមួយនេះ បាននឹងកំពុងពង្រីក និងពង្រឹងគុណភាព​វិស័យ​ទេសចរណ៍ ​ដូចជា សេវាស្នាក់នៅ ហូបចុក ព្រមទាំងសោភ័ណភាពបរិស្ថាន​ជុំវិញរមណីយដ្ឋានទេសចរធម្មជាតិនានា។

លោកជំទាវ ​បានសំណូមពរដល់ភ្ញៀវទេសចរពីគ្រប់មជ្ឈដ្ឋាន​ទាំងអស់ ​ចូលរួមប្រើប្រាស់កញ្ចប់ សេវា​ទេសចរណ៍សហគមន៍​ ត្បិត​តម្លៃថ្លៃបន្តិចក៏ពិតមែន ​តែដើម្បីគាំទ្រផ្តល់ជាមុខរបរ ​ប្រាក់ចំណូល និង​លើកស្ទួលជីវភាព​ប្រជាសហគមន៍ ​ដែលបាននឹងកំពុងរងផលប៉ះពាល់​ដោយ​សារវិបត្តិជំងឺកូវីដ-១៩។

លោក ឈេង សុវណ្ណដា អភិបាលក្រុងខេរមភូមិន្ទ ​បានឱ្យដឹងថា​ លោកនឹងធ្វើសេចក្តីជូនដំណឹង ដល់​ប្រជាពលរដ្ឋ សេវក (សេវៈក) ​និង​ប្រតិបត្តិករ​វិស័យ​ទេសចរណ៍ ឱ្យរៀបចំសន្តិសុខ​សណ្តាប់ធ្នាប់ ​សោភ័ណភាព​បរិស្ថាន សណ្ឋាគារ ផ្ទះសំណាក់ អាហារដ្ឋាន ​និងរមណីយដ្ឋាន ឱ្យបានស្អាត ត្រៀមទទួល ស្វាគមន៍ភ្ញៀវទេសចរ ។

លោក បានឱ្យដឹងដែរថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ​នឹងមាន​ពិព័រណ៍​ពាណិជ្ជកម្ម ​សម្ភារៈ​កីឡា របស់​សហព័ន្ធកីឡាជាតិ ​និងប្រគុំ​តន្រ្តីខ្នាតតូច ​សម្រាប់​ផ្ដល់​ការកម្សាន្ត​បន្ថែម​ដល់ទេសចរ។

លោក សុខ ចាន់គ្រឹះស្នា​ ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង​ បានបញ្ជាក់ដែរថា ​លោកបាន ត្រៀម​ណែនាំ​ដល់អ្នកគ្រប់គ្រង​រមណីយដ្ឋាន​ធម្មជាតិ ​និង​កែច្នៃ​ទាំងអស់​ ដែល​ជា​គោលដៅ​ទេសចរណ៍ ធម្មជាតិ ​ឱ្យពង្រឹងគុណភាពសេវាស្នាក់នៅ ​ចំណីអាហារ​ និងរក្សាសន្តិសុខ។ ​ហើយមិនឱ្យមានការ​ដំឡើង​ ថ្លៃសេវាទេសចរណ៍​លើសប្រមាណ​នោះទេ ​ដែល​ធ្វើឱ្យប៉ះពាល់ចំណូល​សេដ្ឋកិច្ច​ពី​វិស័យ​ទេសចរណ៍៕ អត្ថបទ៖ ឈឹម មករា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        122
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        232
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm