នៅថ្ងៃអង្គារនេះ ពលរដ្ឋអ៊ីរ៉ង់រស់នៅក្នុងទីក្រុងតេអេរ៉ង់ បានបង្ហាញក្តីសង្ឃឹមរបស់ពួកគេថា រាល់បទឈប់បាញ់នាពេលអនាគតណាមួយ ដើម្បីបញ្ចប់ជម្លោះ នឹងបញ្ចប់ភាពឯកានយោបាយអន្តរជាតិរបស់អ៊ីរ៉ង់ ស្របពេលដែលសង្រ្គាមឈានចូលដល់ថ្ងៃទី ១៨ ។
ផ្ទាំងប៉ាណូ និងបដានៅទីក្រុងតេអេរ៉ង់ឃើញរូបមេដឹកនាំកំពូលត្រូវបានគេធ្វើឃាត Ali Khamenei និងកូនប្រុសជាអ្នកបន្តវេនរបស់គាត់ គឺលោក Mojtaba Khamenei ។

ពលរដ្ឋមួយរូបដែលសុំមិនបញ្ចេញឈ្មោះនិយាយថា ច្បាស់ណាស់ ១០០ភាគរយថាត្រូវតែមានបទឈប់បាញ់ ។ តាមបំណងព្រះ ច្បាស់ណាស់ថានឹងមានបទឈប់បាញ់ ប៉ុន្តែវាគួរតែស្ថិតនៅតាមផ្លូវមួយបើកទ្វារស្វាគមន៍ទំនាក់ទំនងអន្តរជាតិ ជាមួយនឹងពិភពលោកទាំងមូល បង្កើតវិស័យការទូត ហើយនិងប្រហែលជានាំផ្លូវវិជ្ជមាន ។ វាមិនគួរមានសង្រ្គាមគ្រប់ពេលវេលាបែបហ្នឹងនោះទេ តាមបំណងរបស់ព្រះ រឿងរ៉ាវល្អប្រសើរ នឹងកើតឡើងចំពោះពួកយើង ។
កាលពីចុងសប្តាហ៍កន្លងទៅ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានអំពាវនាវឲ្យសម្ព័ន្ធមិត្តជួយរក្សាសន្តិសុខនៅច្រកសមុទ្រ Hormuz ស្របពេលដែលកងកម្លាំងអ៊ីរ៉ង់ បន្តវាយប្រហារផ្លូវសមុទ្រដ៏ចាំបាច់មួយនេះ ខណៈសង្រ្គាមអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ។
អ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz ដោយប្រសិទ្ធិភាព ដែលជាច្រកសមុទ្រដ៏តូចមួយស្ថិតនៅចន្លោះអីរ៉ង់ និងអូម៉ង់ ធ្វើឲ្យរាំងផ្ទប់ការផ្គត់ផ្គង់ប្រេងសកល ១ភាគ ៥ នៅក្នុងការបង្អាក់មួយដ៏ធំបំផុតពុំធ្លាប់មានកាលពីមុន ៕
