TASS៖ មន្ត្រីរុស្ស៊ីនិយាយថា ការអភិវឌ្ឍយានដ្រូនរបស់អ៊ុយក្រែនមានន័យថា គ្មានតំបន់ណាសុវត្ថិភាពឡើយ

2026/03/18 02:32:25 am        73


មន្ត្រីសន្តិសុខជាន់ខ្ពស់របស់រុស្ស៊ីម្នាក់ បានព្រមាននៅថ្ងៃអង្គារ (ទី១៧ ខែមីនា ឆ្នាំ២០២៦) នេះថា ល្បឿន និងការអភិវឌ្ឍ លើការផលិតយានដ្រូនរបស់អ៊ុយក្រែន មានន័យថា គ្មានតំបន់រុស្ស៊ីណាមួយ មានសុវត្ថិភាពពីការវាយប្រហារនោះឡើយ។

លោក Sergei Shoigu លេខាធិការក្រុមប្រឹក្សាសន្តិសុខដ៏មានឥទ្ធិពល និងជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់រុស្ស៊ី បានប្រាប់កិច្ចប្រជុំមន្ត្រី នៅក្នុងទីក្រុង Yekaterinburg នៃតំបន់ Urals ថា ចំនួននៃការវាយប្រហារដ៏បំផ្លិចបំផ្លាញរបស់អ៊ុយក្រែន លើរុស្ស៊ី បានកើនឡើង ៤០ភាគរយ ក្នុងឆ្នាំ២០២៥ ដោយឡើងដល់ ១.៨៣០ករណី។

លោក Shoigu ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS ដែលបាននិយាយថា៖ «ល្បឿននៃការអភិវឌ្ឍប្រព័ន្ធអាវុធ ជាពិសេសប្រព័ន្ធយានដ្រូន និងវិធីសាស្រ្តទំនើបដែលប្រើ ដើម្បីដាក់ពង្រាយពួកវា គឺសំខាន់ណាស់ ដែលថា គ្មានតំបន់ណាមួយនៃប្រទេសរុស្ស៊ីអាចមានអារម្មណ៍សុវត្ថិភាពបានឡើយ»។

អភិបាលក្រុងមូស្គូបាននិយាយកាលពីថ្ងៃចន្ទថា ប្រព័ន្ធការពារដែនអាកាស បានរារាំងការវាយប្រហារដ៏ធំបំផុតលើរដ្ឋធានីរបស់រុស្ស៊ី ក្នុងរយៈពេលយ៉ាងហោចណាស់ ១ឆ្នាំ ដោយបានបាញ់ទម្លាក់យានដ្រូនរបស់អ៊ុយក្រែនចំនួន ២៥០គ្រឿង កាលពីចុងសប្តាហ៍។ ចំណែកក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍នៅថ្ងៃអង្គារនេះថា យានដ្រូនរបស់អ៊ុយក្រែន ៤២១គ្រឿង ត្រូវបានបាញ់ទម្លាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        57
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        87
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm