អ្នកសម្របសម្រួលប្រព័ន្ធ អ.ស.ប ប្តេជ្ញាចិត្តពង្រឹងសហប្រតិបត្តិការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា

2026/03/18 08:23:48 am        108

ភ្នំពេញ៖ អ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិ (អ.ស.ប.) ប្រចាំកម្ពុជា លោកជំទាវ វ្លាដាំងកា អាន់ឌ្រេវ៉ា បានប្តេជ្ញាចិត្តពង្រឹងសហប្រតិបត្តិការរវាង អ.ស.ប. ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងបានវាយតម្លៃខ្ពស់លើវឌ្ឍនភាពគ្រប់វិស័យនៅកម្ពុជា។ ការប្តេជ្ញារបស់លោកជំទាវ វ្លាដាំងកា អាន់ឌ្រេវ៉ា នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។

នៅក្នុងជំនួបដ៏មានសារសំខាន់នេះ ភាគីទាំងពីរបានពិភាក្សាអំពីអាទិភាពរបស់អង្គការសហប្រជាជាតិ (អ.ស.ប.) សម្រាប់ការអភិវឌ្ឍនៅកម្ពុជា។

លោកជំទាវ អ៊ាត សោភា បានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះលោកជំទាវ វ្លាដាំងកា អាន់ឌ្រេវ៉ា ដែលបានទទួលការតែងតាំងជាអ្នកសម្របសម្រួលប្រព័ន្ធ អ.ស.ប. ថ្មី នៅកម្ពុជា។ ដោយលោកជំទាវបានគូសបញ្ជាក់អំពីការរួមចំណែកដ៏យូរអង្វែងរបស់ អ.ស.ប. ក្នុងវិស័យសំខាន់ៗ ក្នុងការកសាងសន្តិភាព សកម្មភាពដោះមីន ការអភិវឌ្ឍដោយចីរភាព និងដំណើរការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា។

ជាមួយគ្នានេះ លោកជំទាវ អ៊ាត សោភា ក៏បានថ្លែងអំណរគុណដល់បណ្តាទីភ្នាក់ងារ អ.ស.ប. ដែលបានគាំទ្រសកម្មភាពដោះស្រាយបញ្ហា និងសម្រាលទុក្ខលំបាករបស់ប្រជាជនភៀសសឹកកម្ពុជានៅព្រំដែនកម្ពុជា-ថៃ ផងដែរ៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទដែលទាក់ទង

កម្ពុជា កំពុងខិតខំឱ្យក្លាយជាសមាជិកកិច្ចព្រមព្រៀង CPTPP ដើម្បីពង្រីក​ទីផ្សារ​ឱ្យ​កាន់​ទូលំ​ទូលាយ
2026/03/18 11:17:07 am        1
ទូត និងធុរជនពីប្រទេសអូទ្រីស ចាប់អារម្មណ៍លើសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគក្នុងវិស័យទេសចរណ៍នៅកម្ពុជា
2026/03/18 11:12:54 am        1
ក្រសួងទេសចរណ៍ដាក់ចេញវិធានសន្សំសំចៃថាមពលអគ្គិសនីក្នុងអំឡុងពេលបំពេញការងារ
2026/03/18 10:53:58 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ុយក្រែនវាយប្រហារទីក្រុងមូស្គូដោយយានដ្រូន៤ថ្ងៃជាប់គ្នា ខណៈរុស្ស៊ីព្រមានថាគ្មានតំបន់ណាមួយរបស់រុស្ស៊ីមានសុវត្ថិភាពពីការវាយប្រហារទេ

2026/03/18 11:17:09 am
​កម្ពុជា កំពុងខិតខំឱ្យក្លាយជាសមាជិកកិច្ចព្រមព្រៀង CPTPP ដើម្បីពង្រីក​ទីផ្សារ​ឱ្យ​កាន់​ទូលំ​ទូលាយ
2026/03/18 11:17:07 am
​ទូត និងធុរជនពីប្រទេសអូទ្រីស ចាប់អារម្មណ៍លើសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគក្នុងវិស័យទេសចរណ៍នៅកម្ពុជា
2026/03/18 11:12:54 am
​មន្ត្រីសន្តិសុខជាន់ខ្ពស់អាមេរិក លាលែងពីតំណែង ហើយថា អ៊ីរ៉ង់មិនបានបង្កការគំរាមកំហែងភ្លាមៗអ្វីទេ
2026/03/18 10:55:57 am
​ក្រសួងទេសចរណ៍ដាក់ចេញវិធានសន្សំសំចៃថាមពលអគ្គិសនីក្នុងអំឡុងពេលបំពេញការងារ
2026/03/18 10:53:58 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/18 04:01:51 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/17 09:02:30 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/17 08:52:53 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/15 02:09:13 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am