តម្លៃប្រេងធ្លាក់ចុះ ខណៈស្តុកប្រេងឆៅរបស់អាមេរិកបង្ហាញពីការកើនឡើង ក្នុងសង្គ្រាមអ៊ីរ៉ង់ដែលនៅតែបន្ត

2026/03/18 05:03:29 pm        196

តម្លៃប្រេងបានធ្លាក់ចុះបន្តិចនៅព្រឹកថ្ងៃពុធ១៨មីនានេះ បន្ទាប់ពីប្រភពដែលដកស្រង់តួលេខរបស់វិទ្យាស្ថានប្រេងអាមេរិក ហៅកាត់ថា API បានបង្ហាញពីការកើនឡើងនៃស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិក។

តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ១,១៥ ដុល្លារ ឬ ១,១១% មកនៅត្រឹម ១០២,២៧ ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោង ០១:០៨នាទី ម៉ោងសកល ខណៈប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិក ដែរនោះ បានធ្លាក់ចុះ ១,៥៤ ដុល្លារ ឬ ១,៦% មកនៅត្រឹម ៩៤,៦៧ ដុល្លារក្នុងមួយបារ៉ែល។

ប្រភពទីផ្សារនានាបាននិយាយ ដោយដកស្រង់តួលេខរបស់ API កាលពីថ្ងៃអង្គារសប្ដាហ៍នេះថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានកើនឡើង ៦,៥៦ លានបារ៉ែលក្នុងសប្តាហ៍ដែលបានបញ្ចប់នៅថ្ងៃទី១៣ ខែមីនា។

ការស្ទង់មតិរបស់សារព័ត៌មាន Reuters បានបង្ហាញថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថានឹងកើនឡើងប្រហែល ៣៨០.០០០ បារ៉ែលរហូតដល់ថ្ងៃទី១៣ ខែមីនាថ្មីៗនេះ។   

ទាក់ទងនឹងការផ្គត់ផ្គង់ រដ្ឋមន្ត្រីប្រេងរបស់ប្រទេសអ៊ីរ៉ាក់បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលអ៊ីរ៉ាក់ និងរដ្ឋាភិបាលតំបន់ឃឺដ បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបន្តការនាំចេញប្រេងទៅកាន់មជ្ឈមណ្ឌលថាមពល Ceyhan របស់ប្រទេសទួរគីចាប់ពីថ្ងៃពុធនេះតទៅ។

កាលពីថ្ងៃអង្គារតម្លៃប្រេងបានងើបឡើងវិញ ហើយតម្លៃឧស្ម័នរបស់សហរដ្ឋអាមេរិកបានកើនឡើង ខណៈអ៊ីរ៉ង់បានបង្កើនការវាយប្រហាររបស់ខ្លួនលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅទូទាំងមជ្ឈិមបូព៌ា ហើយមន្ត្រីជាន់ខ្ពស់មួយរូបរបស់របបនេះបានលើកឡើងថា ច្រកសមុទ្រ Hormuz ដ៏សំខាន់នេះនឹងមិនមានសុវត្ថិភាពសម្រាប់នាវាក្នុងពេលឆាប់ៗនេះទេ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        17
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        18
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm