អ្នកជំនាញយោធាអ៊ុយក្រែនជាង២០០នាក់កំពុងស្ថិតនៅក្នុងតំបន់ឈូងសមុទ្រ ដើម្បីទប់ទល់យានដ្រូនរបស់អ៊ីរ៉ង់

2026/03/18 10:30:58 am        109

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា អ្នកជំនាញយោធាអ៊ុយក្រែនជាង ២០០នាក់ កំពុងស្ថិតនៅក្នុងតំបន់ឈូងសមុទ្រ និងមជ្ឈិមបូព៌ាទាំងមូល ដើម្បីជួយរដ្ឋាភិបាលទាំងនោះការពារខ្លួនប្រឆាំងនឹងការវាយប្រហារដោយយានដ្រូនរបស់អ៊ីរ៉ង់។

នៅក្នុងសុន្ទរកថាមួយទៅកាន់សមាជិកសភាចក្រភពអង់គ្លេសរាប់សិបនាក់ នៅទីក្រុងឡុងដ៍្រ កាលពីថ្ងៃអង្គារ១៧មីនាសប្ដាហ៍នេះ មេដឹកនាំអ៊ុយក្រែនរូបនេះ បាននិយាយថា អ្នកជំនាញប្រឆាំងយានដ្រូន របស់អ៊ុយក្រែនចំនួន ២០១នាក់ កំពុងស្ថិតនៅក្នុងតំបន់នេះ និង ៣៤នាក់ផ្សេងទៀតត្រៀមខ្លួនរួចជាស្រេចដើម្បីដាក់ពង្រាយ។  

លោក Zelenskyy បាននិយាយនៅក្នុងសុន្ទរកថារបស់លោកថា ពួកគេទាំងនោះគឺជាអ្នកជំនាញខាងយោធា ដែលបានដឹងពីរបៀបជួយនិងដឹងពីរបៀបការពារប្រឆាំងយានដ្រូន ហ្សាហ៊ីដ ( Shahed)ដោយសំដៅទៅលើយានដ្រូន កាមីកាហ្សេ (kamikaze) បង្កើតឡើងដោយអ៊ីរ៉ង់ ដែលរុស្ស៊ីបានប្រើប្រាស់ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែនចាប់តាំងពីឆ្នាំ ២០២២ មក ។

មេដឹកនាំអ៊ុយក្រែនរូបនេះបានបញ្ជាក់ថា ក្រុមរបស់ពួកលោកកំពុងស្ថិតនៅក្នុងប្រទេសអេមីរ៉ាត អារ៉ាប់រួម កាតា អារ៉ាប៊ីសាអ៊ូឌីត និងកំពុងធ្វើដំណើរទៅកាន់ប្រទេសគុយវ៉ែត។

លោកថា ពួកលោកកំពុងធ្វើការជាមួយប្រទេសជាច្រើនទៀត ហើយកិច្ចព្រមព្រៀងមានរួចហើយដែរ។ ពួកលោកមិនចង់ឱ្យការបំភិតបំភ័យរបស់របបអ៊ីរ៉ង់ប្រឆាំងនឹងប្រទេសជិតខាងរបស់ខ្លួន ទទួលបានជោគជ័យនោះទេ៕

អត្ថបទដែលទាក់ទង

លោក Trump និយាយថា ការបាញ់ទម្លាក់យន្តហោះអាមេរិក នឹងមិនប៉ះពាល់ដល់កិច្ចចរចាជាមួយអ៊ីរ៉ង់ទេ
2026/04/04 05:02:47 pm        2
ក្រុមហាម៉ាស អំពាវនាវឱ្យគណៈកម្មាធិការរដ្ឋបាលអន្តរកាល ចាប់ផ្ដើមកិច្ចការគ្រប់គ្រងតំបន់ហ្កាហ្សា
2026/04/04 04:59:59 pm        1
ស្រីលង្កា កំពុងលំបាកក្នុងការបញ្ចៀសការដួលរលំសេដ្ឋកិច្ចដោយសារសង្គ្រាមមជ្ឈិមបូព៌ា
2026/04/04 04:56:54 pm        4

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump និយាយថា ការបាញ់ទម្លាក់យន្តហោះអាមេរិក នឹងមិនប៉ះពាល់ដល់កិច្ចចរចាជាមួយអ៊ីរ៉ង់ទេ

2026/04/04 05:02:47 pm
​ក្រុមហាម៉ាស អំពាវនាវឱ្យគណៈកម្មាធិការរដ្ឋបាលអន្តរកាល ចាប់ផ្ដើមកិច្ចការគ្រប់គ្រងតំបន់ហ្កាហ្សា
2026/04/04 04:59:59 pm
​ស្រីលង្កា កំពុងលំបាកក្នុងការបញ្ចៀសការដួលរលំសេដ្ឋកិច្ចដោយសារសង្គ្រាមមជ្ឈិមបូព៌ា
2026/04/04 04:56:54 pm
​សេណេហ្គាល់ ហាមមន្ត្រីរាជការមិនឱ្យធ្វើដំណើរក្រៅប្រទេស ខណៈវិបត្តិប្រេងប៉ះពាល់ហិរញ្ញវត្ថុសាធារណៈ
2026/04/04 04:50:43 pm
​យន្តហោះយោធាអាមេរិក ដែលអ៊ីរ៉ង់បាញ់ទម្លាក់ គឺជាហេតុការណ៍លើកដំបូងក្នុងពេលជាង ២០ឆ្នាំ
2026/04/04 04:17:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/04 07:58:57 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/04 11:02:08 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/04 02:26:58 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am