ក្រសួងការពារជាតិរុស្ស៊ី និយាយថា កងកម្លាំងខ្លួនដណ្ដើមបានភូមិអ៊ុយក្រែនចំនួនពីរបន្ថែមទៀត

2026/03/18 05:32:59 pm        196

កាលពីថ្ងៃអង្គារ (១៧ មីនា) ក្រសួងការពារជាតិរបស់ទីក្រុងមូស្គូ បាននិយាយថា កងទ័ពរុស្ស៊ី បានគ្រប់គ្រងលើភូមិចំនួនពីរគឺភូមិ Sopych ក្នុងតំបន់ Sumy ភាគខាងជើងអ៊ុយក្រែន និងភូមិ Kalenyky ក្នុងតំបន់ Donetsk ដែលភាគខាងកើតអ៊ុយក្រែន។

សេចក្ដីប្រកាសរបស់រុស្ស៊ីនេះ ត្រូវបានចេញផ្សាយត្រឹមតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីទីក្រុងមូស្គូ និងទីក្រុងគីវ បានចេញការអះអាងផ្ទុយគ្នាទៅលើថា តើភាគីណាកំពុងរុលទៅមុខតាមបណ្តោយខ្សែត្រៀមជួរមុខប្រវែង ១.២៥០គីឡូម៉ែត្ររបស់ពួកគេ ក្នុងសង្គ្រាមរយៈពេលជាងបួនឆ្នាំមកនេះ។

ក្រសួងរុស្ស៊ីបាននិយាយនៅក្នុងសារមួយលើកម្មវិធីផ្ញើសារតេលេក្រាមថា៖ «កងកម្លាំងប្រដាប់អាវុធនៃសហព័ន្ធរុស្ស៊ី បានរំដោះទីតាំងទីលំនៅ Kalenyky ក្នុងតំបន់ Donetsk ក៏ដូចជាទទួលបានការគ្រប់គ្រងលើទីតាំងទីលំនៅ Sopych ក្នុងតំបន់ Sumy ផងដែរ»។ កាលពីថ្ងៃចន្ទ នៅក្នុងការវាយតម្លៃអំពីវឌ្ឍនភាពរបស់កងកម្លាំងរុស្ស៊ី ឧត្តមសេនីយ៍កំពូល លោក Valery Gerasimov បាននិយាយថា កងទ័ពរបស់លោកកំពុងបន្តបង្កើតតំបន់ទ្រនាប់នៅក្នុងតំបន់ Sumy និង Kharkiv របស់អ៊ុយក្រែន។

យ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy កាលពីថ្ងៃចន្ទ បាននិយាយថា កងទ័ពរបស់ទីក្រុងគីវ បានរំខានដល់ការវាយលុកដែលបានគ្រោងទុករបស់រុស្ស៊ី ជាមួយនឹងការវាយបកទៅវិញយ៉ាងខ្លាំងក្លា និង «មិនមែនដូចជាអ្វីដែលរុស្ស៊ីបានគ្រោងទុក និងអ្វីដែលបញ្ជាការរបស់ខ្លួនបានសន្យាចំពោះថ្នាក់ដឹកនាំនយោបាយរបស់រុស្ស៊ីនោះទេ»៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        11
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        9
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm