លោក Trump រិះគន់ថា ការដែលអង្គការណាតូបដិសេធមិនជួយក្នុងរឿងអ៊ីរ៉ង់ គឺជា «កំហុសដ៏ឆោតល្ងង់បំផុត»

2026/03/18 05:34:38 pm        184

កាលពីថ្ងៃអង្គារ (១៧ មីនា) ប្រធានាធិបតីអាមេរិក លោក Donald Trump បានលើកឡើងថា សហរដ្ឋអាមេរិក ទទួលបានដំណឹងពីសម្ព័ន្ធមិត្តអង្គការណាតូភាគច្រើនថា ពួកគេមិនចង់ចូលពាក់ព័ន្ធនឹងប្រតិបត្តិការយោធារបស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងប្រទេសអ៊ីរ៉ង់ឡើយ ដែលនេះជាទង្វើមួយដែលលោកបានពិពណ៌នាថាជា «កំហុសដ៏ឆោតល្ងង់បំផុត»។

ទោះជារិះគន់ខ្លាំងៗបែបនេះក្ដី ក៏លោក Trump មិនបានផ្តល់សញ្ញាណាមួយថា លោកមានគម្រោងដាក់ទោសសម្ព័ន្ធមិត្តណាតូចំពោះជំហររបស់ពួកគេនោះទេ ក្នុងពេលដែលលោកឆ្លើយសំណួររបស់អ្នកយកព័ត៌មាននៅក្នុងការិយាល័យប្រធានាធិបតីអាមេរិក Oval Office អំឡុងពេលដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអៀរឡង់ លោក Micheal Martin។

លោក Trump បាននិយាយថា បណ្ដាប្រទេសជាសមាជិកណាតូ នៅតែគាំទ្រសង្គ្រាមរួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល ទល់នឹងអ៊ីរ៉ង់ ដែលឥឡូវនេះបានឈានចូលដល់សប្តាហ៍ទីបីហើយ បើទោះបីជាពួកគេមិនចង់ពាក់ព័ន្ធក៏ដោយ។ លោក Trump លើកឡើងថា៖ «លោកគិតថា ណាតូកំពុងបង្កើតកំហុសដ៏ឆោតល្ងង់បំផុត។ គ្រប់គ្នាឯកភាពជាមួយអាមេរិក ប៉ុន្តែពួកគេមិនចង់ជួយទេ។ ដូច្នេះហើយ អាមេរិកត្រូវតែចងចាំរឿងនេះទុក ព្រោះនោះជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត»។

គួរឱ្យដឹងថា លោក Trump បានអំពាវនាវឱ្យប្រទេសនានាជួយការពារច្រកសមុទ្រហ័រមូស ដែលជាកន្លែងដឹកជញ្ជូនប្រេង ២០% របស់ពិភពលោក បន្ទាប់ពីអ៊ីរ៉ង់បានប្រើដ្រូន មីស៊ីល និងមីន ដើម្បីបិទច្រកសមុទ្រដ៏សំខាន់មួយនេះ មិនឱ្យនាវាដឹកប្រេងឆ្លងកាត់បានឡើយ។ ក៏ប៉ុន្តែសម្ព័ន្ធមិត្តអាមេរិកមួយចំនួន បាននិយាយកាលពីថ្ងៃចន្ទថា ពួកគេមិនទាន់មានគម្រោងភ្លាមៗក្នុងការបញ្ជូននាវាទៅជួយបើកច្រកសមុទ្រហ័រមូសឡើងវិញនោះទេ ដែលនេះជាការបដិសេធយ៉ាងដាច់អហង្ការដោយប្រយោលចំពោះការអំពាវនាវសុំជំនួយយោធារបស់លោក Trump៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        373
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        372
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        363

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm