សម្ដេចតេជោ រម្លឹកសភាពការណ៍កាលពី៥៦ឆ្នាំមុន ទោះ​ពេល​នោះ​លំបាក​ខ្លាំង​តែ​សម្ដេច​មិន​រត់​ចោល​ប្រជាជន​នោះទេ

2026/03/18 05:47:59 pm        395

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា និង​ជា​អតីត​រដ្ឋ​មន្រ្ដី​កា​រ​បរទេសកម្ពុជា កាលពីអំឡុងឆ្នាំ១៩៧៩ បានបង្ហាញ​រូប​ថត​មួយ​សន្លឹក​កាល​​ពី​សម្ដេច​នៅ​ជា​រដ្ឋ​មន្រ្ដី​ការ​បរទេស​ជួប​ជាមួយប្រតិភូម៉ុងហ្គោលីនៅទីក្រុងភ្នំពេញ និង​បញ្ជាក់​ថា​ទោះ​បី​ជា​សភាព​ការ​ពេល​នោះ​លំបាក​ខ្លាំង​តែស​ម្ដេចមិនរត់ចោលប្រជាជននោះទេ សម្ដេចប្រឹងងើបឈរឡើងដើម្បីរស់ ស្តារ និងកសាងប្រទេសឡើងវិញទម្រាំបានដូចសព្វថ្ងៃ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញសង្គម ដោយបានរម្លឹកថា នៅថ្ងៃទី១៨ ខែ​មីនា​នេះ​ជា​ខួប​លើកទី៥៦ឆ្នាំ នៃរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោតម្តសីហនុពីសំណាក់ពួក លន់ នល់ ​(១៨ មីនា ១៩៧០-១៨ មីនា ២០២៦) ដែលជាមូលហេតុ​នាំ​ប្រទេស​ពី​សន្តិភាព​ទៅកា​ន់​សង្គ្រាម​ទាំង​ស្រុង​។

សម្ដេចតេជោ បានសរសេរថា គាប់ជួនម្សិលមិញ សម្ដេចបាន​ទទួល​រូប​ថត​មួយ​សន្លឹក​ដែល​ស្រាវ​ជ្រាវ​ដោយ​លោក ​អេង សុធីវណ្ណ ដែលអ្នកថតរូបបរទេស បានថតកាលពីថ្ងៃ១៥ មីនា ១៩៧៩ ដែល​ពេល​នោះពិតមែនតែសម្ដេចនៅក្មេង តែស្គមទម្ងន់ប្រមាណ ៥០គីឡូក្រាមប៉ុណ្ណោះ។

សម្ដេចតេជោបានថ្លែងថា៖«សូមសង្កេតមើលសម្លៀកបំពាក់ខ្ញុំនាពេលនោះ ខោដោយខោ អាវ​ដោយ​អាវ​ដែល​អាវ​រើស​បាន​ពី​ផ្ទះ​មួយនៅផ្សារធំថ្មីយកមកពាក់ជាមួយខោដែលមានស្រាប់។ គាប់​ជួន​ថ្ងៃ​នោះ​វ៉ែនតា​ខ្ញុំ​ជ្រុះក​ញ្ចក់មិនអាចពាក់បានទៀត។ សភាពការណ៍ពេលនោះលំបាកខ្លាំងណាស់តែយើងមិនរត់ចោលប្រជាជននោះទេ យើង​ប្រឹង​ងើប​ឈរ​ឡើង​ដើ​ម្បីរស់ និងការស្តា និងកសាងប្រទេសឡើងវិញទម្រាំបានដូចសព្វថ្ងៃ»។

សម្ដេចតេជោបានបញ្ជាក់ថា៖ «ខ្ញុំនៅចាំបានថា ក្នុងរយៈពេលនោះ ម៉ាណែត មិនហៅខ្ញុំថា ជា​ពុក​នៅ​ឡើយ​បន្ទាប់​ពី​ជួប​គ្នាឡើងវិញ នៅថ្ងៃ២៤ កុម្ភៈ ១៩៧៩។ គេហៅខ្ញុំថា ជាពូ និងតែង​បណ្តេញ​ខ្ញុំ​ចេញ​នៅ​ពេល​ខ្ញុំទៅជិតម្តាយរបស់គេ»។

ក្នុងឱកាសនោះ សម្ដេចបានត្រឡប់រូបថតនេះវិញ អ្នកនិពន្ធ​បាន​សរសេរ​ជា​ភាសា​​អង់គ្លេស​នៅ​ក្រោយ​រូប​ថតថា៖​ រដ្ឋមន្ត្រីការបរទេសវ័យក្មេងបំផុតរបស់ពិភពលោក៖ លោក ហ៊ុន សែន ដែល​ពេល​នោះ​មាន​អាយុ ២៦ ឆ្នាំ បានជួបជាមួយគណៈប្រតិភូម៉ុងហ្គោលីនៅទីក្រុងភ្នំពេញ នៅ​ថ្ងៃ​ទី​១៥​ ខែមីនា ឆ្នាំ១៩៧៩ (The world’s youngest foreign minister: Hun Sen, then 26 years old, meets with a Mongolian delegation in Phnom Penh on March 15, 1979.)៕

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        121
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        102
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm