អ៊ុយក្រែនវាយប្រហារទីក្រុងមូស្គូដោយយានដ្រូន៤ថ្ងៃជាប់គ្នា ខណៈរុស្ស៊ីព្រមានថាគ្មានតំបន់ណាមួយរបស់រុស្ស៊ីមានសុវត្ថិភាពពីការវាយប្រហារទេ

2026/03/18 11:17:09 am        102

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីបានស្ទាក់ចាប់យានដ្រូន អ៊ុយក្រែនចំនួន២០៦គ្រឿងលើទឹកដីរុស្ស៊ីកាលពីយប់ថ្ងៃ១៧មីនា សប្ដាហ៍នេះ រួមទាំង៤០ គ្រឿង ដែលកំពុងហោះឆ្ពោះទៅកាន់ទីក្រុងមូស្គូ។   

ក្រុមអាជ្ញាធររុស្ស៊ីបានរាយការណ៍ពីការវាយប្រហារដោយយានដ្រូន លើរដ្ឋធានីសម្រាប់ថ្ងៃទី៤ជាប់ៗគ្នា។ អ៊ុយក្រែនពុំបានធ្វើអត្ថាធិប្បាយលើការវាយប្រហារថ្មីៗនេះទេ។

មន្ត្រីសន្តិសុខជាន់ខ្ពស់រុស្ស៊ីមួយរូបព្រមានកាលពីថ្ងៃអង្គារថា ល្បឿន និងការអភិវឌ្ឍនៃការផលិតយានដ្រូនរបស់អ៊ុយក្រែនមានន័យថា គ្មានតំបន់រុស្ស៊ីណាមួយមានសុវត្ថិភាពពីការវាយប្រហារនោះទេ។

លោក Sergei Shoigu រដ្ឋលេខាធិការក្រុមប្រឹក្សាសន្តិសុខដ៏មានឥទ្ធិពលរបស់រុស្ស៊ី និងជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី បានប្រាប់កិច្ចប្រជុំមន្ត្រីនៅក្នុងទីក្រុង Yekaterinburg របស់តំបន់ Urals ថា ចំនួននៃការវាយប្រហារបំផ្លិចបំផ្លាញរបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ីបានកើនឡើង៤០% ក្នុងឆ្នាំ ២០២៥ ដល់១.៨៣០ករណី។

ចំណែកលោក Sergey Sobyanin អភិបាលក្រុងមូស្គូបាននិយាយថា យានដ្រូនរបស់អ៊ុយក្រែនជាច្រើនត្រូវបានស្ទាក់ចាប់ ចាប់ពីម៉ោងប្រហែល១០ យប់ម៉ោងក្នុងស្រុក រហូតដល់ព្រឹកព្រលឹម។ គិតត្រឹមម៉ោង ៦:១៥នាទីព្រឹកម៉ោងនៅទីក្រុងមូស្គូ យានដ្រូន៣៩គ្រឿងត្រូវបានបាញ់ទម្លាក់។

សារព័ត៌មាន Kyiv Independent មិនអាចផ្ទៀងផ្ទាត់របាយការណ៍នៅពេលចេញផ្សាយនោះបានទេ។

ហ្វូងយានដ្រូនចុងក្រោយបំផុតនៅលើរដ្ឋធានីរបស់រុស្ស៊ីបានកើតឡើងស្របពេលមានការកើនឡើងនៃការវាយប្រហារលើទីក្រុងមូស្គូក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ លោក Sobyanin បានអះអាងកាលពីថ្ងៃ១៦មីនាថា យានដ្រូនជាង២៥០ គ្រឿង ដែលមិនរាប់បញ្ចូលចំនួនសរុបចុងក្រោយបំផុត ត្រូវបានបាញ់ទម្លាក់នៅលើអាកាសលើទីក្រុងមូស្គូចាប់តាំងពីថ្ងៃទី១៤ ខែមីនាមក៕

អត្ថបទដែលទាក់ទង

លោក Trump និយាយថា ការបាញ់ទម្លាក់យន្តហោះអាមេរិក នឹងមិនប៉ះពាល់ដល់កិច្ចចរចាជាមួយអ៊ីរ៉ង់ទេ
2026/04/04 05:02:47 pm        2
ក្រុមហាម៉ាស អំពាវនាវឱ្យគណៈកម្មាធិការរដ្ឋបាលអន្តរកាល ចាប់ផ្ដើមកិច្ចការគ្រប់គ្រងតំបន់ហ្កាហ្សា
2026/04/04 04:59:59 pm        1
ស្រីលង្កា កំពុងលំបាកក្នុងការបញ្ចៀសការដួលរលំសេដ្ឋកិច្ចដោយសារសង្គ្រាមមជ្ឈិមបូព៌ា
2026/04/04 04:56:54 pm        4

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump និយាយថា ការបាញ់ទម្លាក់យន្តហោះអាមេរិក នឹងមិនប៉ះពាល់ដល់កិច្ចចរចាជាមួយអ៊ីរ៉ង់ទេ

2026/04/04 05:02:47 pm
​ក្រុមហាម៉ាស អំពាវនាវឱ្យគណៈកម្មាធិការរដ្ឋបាលអន្តរកាល ចាប់ផ្ដើមកិច្ចការគ្រប់គ្រងតំបន់ហ្កាហ្សា
2026/04/04 04:59:59 pm
​ស្រីលង្កា កំពុងលំបាកក្នុងការបញ្ចៀសការដួលរលំសេដ្ឋកិច្ចដោយសារសង្គ្រាមមជ្ឈិមបូព៌ា
2026/04/04 04:56:54 pm
​សេណេហ្គាល់ ហាមមន្ត្រីរាជការមិនឱ្យធ្វើដំណើរក្រៅប្រទេស ខណៈវិបត្តិប្រេងប៉ះពាល់ហិរញ្ញវត្ថុសាធារណៈ
2026/04/04 04:50:43 pm
​យន្តហោះយោធាអាមេរិក ដែលអ៊ីរ៉ង់បាញ់ទម្លាក់ គឺជាហេតុការណ៍លើកដំបូងក្នុងពេលជាង ២០ឆ្នាំ
2026/04/04 04:17:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/04 07:58:57 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/04 11:02:08 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/04 02:26:58 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am