សហភាពអឺរ៉ុប នឹងជួយបើកឡើងវិញបំពង់បង្ហូរប្រេងដែលត្រូវបានបិទនៅអ៊ុយក្រែន

2026/03/18 06:56:11 pm        71

លោកស្រី Ursula von der Leyen ប្រធានសហភាពអឺរ៉ុបបាននិយាយកាលពីថ្ងៃអង្គារ ទី១៧ ខែមីនា ថា ប្លុកនេះនឹងជួយបើកឡើងវិញបំពង់បង្ហូរប្រេងខូចខាត ដែលបូមប្រេងរបស់រុស្ស៊ីឆ្លងកាត់ប្រទេសអ៊ុយក្រែនទៅកាន់ប្រទេសហុងគ្រី បន្ទាប់ពីទីក្រុង Budapest បានចោទប្រកាន់ទីក្រុងគីវថាបានពន្យារពេលជួសជុល ក្នុងពេលជម្លោះដែលកំពុងកើនឡើង។ ភាពតានតឹងបានកើនឡើងរវាងប្រទេសជិតខាងជុំវិញបំពង់បង្ហូរប្រេងនេះ។

នាយករដ្ឋមន្ត្រីប្រទេសហុងគ្រី លោក Viktor Orban បានលើកបញ្ហានេះឡើងដើម្បីរារាំងដល់ប្រាក់កម្ចីចំនួន៩០ពាន់លានអឺរ៉ូ (១០៤ ពាន់លានដុល្លារអាមេរិក)ដល់អ៊ុយក្រែន ព្រមទាំងទណ្ឌកម្មថ្មីដាក់ទៅលើលើរុស្ស៊ី។ ដោយសរសេរទៅកាន់ប្រធានាធិបតី លោក Volodymyr Zelenskyy លោកស្រី von der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa បានសម្តែងក្តីសង្ឃឹមថា «ការជួសជុលយ៉ាងឆាប់រហ័ស»នៃបំពង់បង្ហូរប្រេងនឹងអនុញ្ញាតឱ្យប្លុកនេះបន្តឆ្ពោះទៅមុខ «ក្នុងស្ថានភាពទាន់ពេលវេលា» ជាមួយនឹងប្រាក់កម្ចី និងកញ្ចប់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប។

លោកស្រី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយជាមួយនឹងលិខិត និងការឆ្លើយតបរបស់លោក Zelenskyy ថា «សហភាពអឺរ៉ុប បានផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងមូលនិធិដល់អ៊ុយក្រែន។ លោក Orban បាននិយាយថា ជំហររបស់លោកនៅតែមិនផ្លាស់ប្តូរ ហើយលោកបាននិយាយជាមួយលោក Costa និងនាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico ដែលប្រទេសរបស់លោកក៏បានទទួលការផ្គត់ផ្គង់តាមរយៈបំពង់បង្ហូរប្រេងនេះផងដែរ។ លោក Orban បាននិយាយនៅក្នុងវីដេអូតាមបណ្តាញសង្គមហ្វេសប៊ុកថា «ប្រសិនបើប្រធានាធិបតី លោក Zelenskyy ចង់ទទួលបានប្រាក់របស់លោកពីទីក្រុងព្រុចសែល នោះបំពង់បង្ហូរប្រេង Druzhba ត្រូវតែបើកឡើងវិញ»។ លោកបាននិយាយបន្ថែមថា «គ្មានប្រេង គ្មានប្រាក់ទេ»។ ប្រទេសហុងគ្រី និងស្លូវ៉ាគី បានចោទប្រកាន់អ៊ុយក្រែនថា បានពន្យារពេលដោយចេតនាក្នុងការបើកឡើងវិញបំពង់បង្ហូរប្រេង Druzhba ដែលទីក្រុងគីវនិយាយថា ត្រូវបានបំផ្លាញដោយការវាយប្រហាររបស់រុស្ស៊ី កាលពីខែមករា។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        2
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        103
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm