អាហ្សង់ទីន ដកខ្លួនចេញជាផ្លូវការពីអង្គការសុខភាពពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក

2026/03/18 06:58:58 pm        159

ប្រទេសអាហ្សង់ទីន បានបញ្ចប់កិច្ចព្រមព្រៀងចុងក្រោយក្នុងការសម្រេចចិត្តដកខ្លួនចេញពីអង្គការសុខភាពពិភពលោក (WHO) ដោយដើរតាមគន្លងរបស់សហរដ្ឋអាមេរិក និងកាត់ផ្តាច់ទំនាក់ទំនងជាមួយស្ថាប័នសុខភាពពិភពលោកជាផ្លូវការ។

កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីក្រសួងការបរទេស លោក Pablo Quirno បានបញ្ជាក់ពីការដកខ្លួនរបស់ប្រទេសអាហ្សង់ទីន ចេញពីទីភ្នាក់ងារអន្តរជាតិ ដែលតាមដាននិន្នាការសុខភាព តាមដានជំងឺ ជំរុញការទទួលបានសេវាថែទាំសុខភាព និងបណ្តុះបណ្តាលអ្នកផ្តល់សេវាវេជ្ជសាស្ត្រ។ ចំណាត់ការនេះ ត្រូវបានប្រកាសជាលើកដំបូងកាលពីក្នុងខែកុម្ភៈ ឆ្នាំមុន ហើយមួយខែក្រោយមក លោកQuirno បានពន្យល់ថា រដ្ឋាភិបាលរបស់ប្រធានាធិបតីស្តាំនិយម លោក Javier Milei បានចេញសេចក្តីជូនដំណឹងជាផ្លូវការទៅដល់អង្គការសុខភាពពិភពលោក(WHO)។

លោក Quirno បានសរសេរនៅក្នុងសារលើបណ្តាញផ្សព្វផ្សាយសង្គមរបស់លោកកាលពីថ្ងៃអង្គារថា «ថ្ងៃនេះ ការដកខ្លួនរបស់ប្រទេសអាហ្សង់ទីន ចេញពីអង្គការសុខភាពពិភពលោក (WHO) ចូលជាធរមាន ដែលមានរយៈពេលមួយឆ្នាំចាប់តាំងពីការជូនដំណឹងជាផ្លូវការត្រូវបានធ្វើឡើងដោយប្រទេសរបស់យើង»។

ប្រទេសអាហ្សង់ទីន នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យសុខាភិបាល តាមរយៈកិច្ចព្រមព្រៀងទ្វេភាគី និងវេទិកាតំបន់ ខណៈរក្សាបានយ៉ាងពេញលេញនូវអធិបតេយ្យភាព និងសមត្ថភាពរបស់ខ្លួនក្នុងការធ្វើការសម្រេចចិត្តទាក់ទងនឹងគោលនយោបាយសុខភាព»។ ការសម្រេចចិត្តរបស់លោក Milei ក្នុងការដកប្រទេសអាហ្សង់ទីនចេញពីអង្គការសុខភាពពិភពលោក (WHO) គឺស្របនឹងការសម្រេចចិត្តស្រដៀងគ្នានេះ ដែលបានធ្វើឡើងក្រោមការដឹកនាំរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ។ មេដឹកនាំទាំងពីរ បានរិះគន់អង្គការអន្តរជាតិមួយនេះដោយចោទប្រកាន់ថា បានជំរុញគោលនយោបាយជឿនលឿនក្នុងវិស័យនានាដូចជាសុខភាព និងវេជ្ជសាស្ត្រ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        100
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        89
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        84

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm