ធនាគារពិភពលោក កោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩

2022/03/29 05:12:13 am        328

ភ្នំពេញ ៖ តំណាងធនាគារពិភពលោក ប្រចាំកម្ពុជា កោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ព្រមទាំងក្រុមគ្រូពេទ្យទាំងអស់ ដែលបានខិតខំមិនខ្លាចនឿយហត់ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងតែងតែសហការយ៉ាងជិតស្និទជាមួយធនាគារពិភពលោក។

​ការថ្លែងរបស់លោក Paul Jacob Roby ប្រធានក្រុមចម្រុះគម្រោងអាហារូបត្ថម្ភ និងប្រជាជន នៃធនាគារពិភពលោក ប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មី ដោយទទួលបានការអនុញ្ញាតពីលោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល ឲ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាទីសី្តការក្រសួងសុខាភិបាល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ។

ក្នុងជំនួបពិភាក្សាការងារនេះ លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត បានសម្តែងនូវការស្វាគមន៍ និងកោតសរសើរចំពោះលោក Jacob ដែលត្រូវបានតែងតាំងថ្មី និងថ្លែងអំណរគុណចំពោះលោក Ziauddin Hyder ដែលបានចប់អណតិ្ត។ ទន្ទឹមនឹងនោះលោកជំទាវ វេជ្ជបណ្ឌិត បានជម្រាបជូនភ្ញៀវអំពីបទពិសោធន៍ នៃការគ្រប់គ្រង ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ ដែលជោគជ័យនេះកើតឡើងពីការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា ជាអគ្គមេបញ្ជាការដឹកនាំ ចង្អុលបង្ហាញផ្ទាល់។ លោកជំទាវ រដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណ ដល់ធនាគារពិភពលោក ដែលបានសហការគាំទ្រទាំងថវិកា និងបច្ចេកទេសដល់វិស័យសុខាភិបាលនាពេលកន្លងមក ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ជាមួយគ្នានោះ លោក Paul Jacob Roby បានលើកឡើងបីចំនុចសំខាន់ៗ គឺទី១.ការអនុវត្តគម្រោង H-EQIP 1 (អេជ អេគីប វ័ន), ទី២.ការរៀបចំគម្រោង H-EQIP 2 (អេជ អេគីប ធូ) និងទី៣.គម្រោងឆ្លើយតបបន្ទាន់ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

ទន្ទឹមនឹងនោះលោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត បានឯកភាពចំពោះការលើកឡើងអំពីកិច្ចសហប្រតិបតិ្តការលើគម្រោងទាំងបីខាងលើនេះ ព្រមទាំងគម្រោងអាហារូបត្ថម្ភនៅកម្ពុជា និងគម្រោងបណ្តុះបណ្តាលមុននឹងការផ្តល់សេវា ព្រមទាំងសំណូមពរដល់ធនាគារពិភពលោកបន្តការគាំទ្រ ចំពោះកិច្ចសហប្រតិបតិ្តការនេះជាបន្តទៀត។ លោកជំទាវ រដ្ឋលេខាធិការ ក៏បានជូនពរដល់លោកតំណាងធនាគារពិភពលោកថ្មី និងលោកតំណាងផុតអណតិ្ត ស្នាក់នៅកម្ពុជា ដោយសុខសុវតិ្ថភាព និងទទួលជោគជ័យថ្មីៗបន្ថែមទៀត៕​ អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        226
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm