អភិបាលខេត្តកំពង់ស្ពឺ អំពាវនាវពលរដ្ឋទុកដាក់សំរាមឱ្យត្រឹមត្រូវ និងរៀបចំភូមិឋានដើម្បីទាក់ទាញទេសចរណ៍

2026/03/18 07:34:26 pm        80

កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់សហគមន៍ និងប្រជាពលរដ្ឋទាំងអស់ ចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ កាត់បន្ថយប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីជួយឱ្យសោភ័ណភាពមានភាពល្អប្រសើរ បរិស្ថានស្អាត មានកំណើនភ្ញៀវទេចរណ៍ជាតិ អន្តរជាតិមកលេងកម្សាន្តច្រើន ។

ក្នុងឱកាសអញ្ជើញក្នុងកម្មវិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី នៅវត្តសំពៅផុស ហៅវត្តតាំងបំពង់ ស្ថិតក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា ស្រុកឱរ៉ាល់គឺជាស្រុកមួយ ដែលធ្លាប់រងការគ្រោះដោយសង្គ្រាមរ៉ាំរ៉ៃអូសបន្លាយជាច្រើនឆ្នាំ ប៉ុន្តែក្រោមគោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាល ស្រុកនេះត្រូវបានប្រកាសនៅឆ្នាំ១៩៨៥ ដោយកាត់ចេញពីស្រុកថ្ពង និងស្រុកភ្នំស្រួច ហើយក្រោយប្រកាស សមិទ្ធផលជាច្រើនត្រូវបានផុសឡើងជាហូហែរ ក្នុងនោះរមណីយដ្ឋានធម្មជាតិ ដែលមានក្នុងស្រុកនេះ ក៏ត្រូវបានគាស់រំលើង និងធ្វើការអភិវឌ្ឍ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកលេងកម្សាន្ត ។

ឯកឧត្តមបានបន្តថា ដើម្បីឱ្យកំណើនភ្ញៀវទេសចរណ៍ មកលេងកម្សាន្តច្រើន ក្នុងស្រុកនេះ អាជ្ញាធរ សហគមន៍ និងពលរដ្ឋក្នុងមូលដ្ឋាន គប្បីរួមគ្នារៀបចំអនាម័យ និងសោភ័ណភាពនៅតាមកន្លែងសាធារណៈ តំបន់ទេសចរណ៍ វត្តអារាម និងមូលដ្ឋាននៅទូទាំងស្រុក ឱ្យបានល្អប្រសើរ ធ្វើយ៉ាងណាឱ្យសោភ័ណភាព នៃស្រុកនេះ និងទីរមណីយដ្ឋានមើលឃើញមានភាពស្រស់ស្អាត និងមានបរិស្ថានល្អ ជាទីគយគន់របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរមកចូលរួមកម្សាន្ត សប្បាយរីករាយ ។

ជាមួយនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានជំរុញទៅមន្ទីរបរិស្ថានខេត្ត ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍ រៀបចំមានទីកន្លែងទុកដាក់សំរាម ឲ្យបានត្រឹមត្រូវ ដាំកូនឈើ ដើមផ្កានៅអមសងខាងផ្លូវ ពិសេសផ្លូវចូលទៅកាន់រមណីយដ្ឋាននានា ដើម្បីបង្កើនសោភ័ណភាពនិងភាពស្រស់បំព្រង ។

គួរបញ្ជាក់ថា បច្ចុប្បន្នខេត្តកំពង់ស្ពឺ កំពុងមានរមណីយដ្ឋានទេសចរណ៍ល្បីៗ និងទាក់ទាញជាច្រើន ដូចជារមណីយដ្ឋានគិរីរម្យ ភ្នំឱរ៉ាល់ និងភ្នំខ្នងផ្សារជាដើម ជាមួយនឹងមានទឹកជ្រោះ ព្រៃប្រឹក្សា សត្វព្រៃ និងធនធានធម្មជាតិជាច្រើនទៀត ។ ដោយខេត្តមួយនេះ ក៏ជាមួយគោលដៅទេសចរណ៍មួយដែរ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលដ៏ខ្លីខាងមុខនេះ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm