ពាន Svay Rieng Cup ផ្នែកនារី លើកទី២ ត្រឡប់មកវិញ នាខែក្រោយ

2026/03/18 07:38:34 pm        180

ការប្រកួតបាល់ទាត់ស្វាយរៀងខាប់ (Svay Rieng Cup) ផ្នែកនារី លើកទី២ នឹងត្រឡប់មកវិញ នាខែមេសាខាងមុខ ក្រោយទទួលជោគជ័យក្នុងការរៀបចំលើកដំបូង កាលពីឆ្នាំ២០២៤ ។ នេះបើយោងតាមការជូនដំណឹងរបស់គណៈកម្មការប្រកួតបាល់ទាត់ខេត្តស្វាយរៀង កាលពីថ្មីៗ។

ប្រភពដដែលបន្ដថា ការប្រកួតរដូវកាលថ្មី ផ្នែកបាល់ទាត់នារី ប្រចាំខេត្តស្វាយរៀងនេះ ចាប់ផ្ដើមទទួលពាក្យក្រុមចូលរួមពីថ្ងៃជូនដំណឹង ដល់ដំណាក់ខែមីនា ឆ្នាំ២០២៦។ ចំពោះលក្ខខណ្ឌចូលរួម កីឡាការិនីទាំងអស់ ត្រូវមានសញ្ជាតិខ្មែរ និងអាយុ ១៤ឆ្នាំឡើងទៅ ពិសេសកីឡាការិនីត្រូវមានទីកន្លែងកំណើត នៅខេត្តស្វាយរៀង ឬកីឡាការិនី ដែលមានទីលំនៅ ឬអាស័យដ្ឋានបច្ចុប្បន្ននៅខេត្តស្វាយរៀង មុនចាប់ផ្ដើមការប្រកួតយ៉ាងហោច ១ឆ្នាំ។ រីឯកីឡាការិនីលេងឲ្យក្លិបអាជីព ចន្លោះឆ្នាំ២០២៣ ដល់បច្ចុប្បន្ន មិនអនុញ្ញាតឲ្យចូលរួមឡើយ លើកលែងមានតែឈ្មោះ តែមិនបានចូលរួមប្រកួតសូម្បី ១វិនាទី ទើបអាចចូលរួមប្រកួតបាន។

ចំពោះប្រាក់រង្វាន់ជ័យលាភី នៃពានរង្វាន់ Svay Rieng Cup ផ្នែកនារី លើកទី២ នេះដែរ រួមមានក្រុមជើងឯក ទទួលបានមេដាយមាស ពាន និងប្រាក់រង្វាន់ ៨លានរៀល, លេខ២ ទទួលបានមេដាយប្រាក់ អមប្រាក់រង្វាន់ ៤លានរៀល, លេខ៣ ទទួលបានមេដាយសំរឹទ្ធ អមប្រាក់រង្វាន់ ២លានរៀល និងលេខ៤ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ១លានរៀល។

សូមរំឮកថា ការបង្កើតពាន Svay Rieng Cup ផ្នែកនារី នេះ រៀបចំឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ដើម្បីបំផុសសកម្មភាពកីឡា ក៏ដូចជាផ្ដល់ឱកាសដល់កីឡាការិនីក្នុងខេត្តបានចូលរួមប្រកួត និងបង្ហាញសមត្ថភាពរបស់ខ្លួន ។ កាលពីរដូវកាលទី១ ក្រុមជើងឯកព្រឹត្តិការណ៍នេះ បានទៅក្រុម ស.ស.យ.ក ស្រុករំដួល៕ អត្ថបទ លី ឈុនឡា




 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        110
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        123
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm