កយកា-KOICA នឹងបន្តជួយដល់កម្ពុជា ដើម្បីឲ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍របស់រដ្ឋាភិបាលកម្ពុជា

2022/03/29 05:15:18 am        418

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ រវាងលោកជំទាវ បណ្ឌិត អ៊ីម ចុងហ៊ី អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ជាមួយឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) គឺកយកា-KOICA នឹងបន្តជួយដល់កម្ពុជា ដើម្បីឲ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍របស់រដ្ឋាភិបាលកម្ពុជា។

​ក្នុងកិច្ចប្រជុំបានផ្តោតសំខាន់ទៅលើ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជារួមជាមួយកម្ពុជា ការបង្ហាញអំពីគម្រោងគាំទ្ររបស់កយកា-KOICA សម្រាប់ប្រទេសកម្ពុជា ផែនការប្រចាំប្រទេសរបស់កយកាKOICA សម្រាប់ប្រទេសកម្ពុជា KOICA Cambodia Country Plan (CP) គម្រោងថ្មីសម្រាប់ឆ្នាំ២០២២ គម្រោងត្រៀមសម្រាប់ឆ្នាំ២០២៣ និងវឌ្ឍនភាពបច្ចុប្បន្ននៃការស្នើសុំគម្រោងថ្មីសម្រាប់ឆ្នាំ២០២៤ ការពិនិត្យទៅលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការនិងការកំណត់អាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។

ក្នុងឱកាសនោះ លោកជំទាវ បណ្ឌិត អ៊ីម ចុងហ៊ី បានមានប្រសាសន៍ថា ប្រទេសកម្ពុជា គឺជាប្រទេសឈានមុខគេក្នុងវិស័យវប្បធម៌អាស៊ីអាគ្នេយ៍ ហើយមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ជាមួយនឹងសក្ដានុពលនៃការអភិវឌ្ឍន៍យ៉ាងខ្លាំង។ ជាពិសេស កម្ពុជាបានប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតកូវីដ-១៩ បានយ៉ាងល្អក្នុងរយៈពេល២ឆ្នាំមកនេះ។ លោកជំទាវ បណ្ឌិត មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការរក្សា គ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយក៏សូមថ្លែងអំណរ   អរគុណយ៉ាងស្មោះស្ម័គ្រចំពោះការបើកដំណើរការិយាល័យ កយកា ប្រចាំនៅប្រទេសកម្ពុជាប្រកបដោយសុវត្ថិភាព។

លោកជំទាវ បណ្ឌិត អ៊ីម ចុងហ៊ី ក៏បានលើកឡើងទៀតថា ប្រទេសកម្ពុជា គឺជាប្រទេសដៃគូដ៏សំខាន់របស់កូរ៉េ ដែលជាប់ចំណាត់ថ្នាក់កំពូលនៃការគាំទ្រការអភិវឌ្ឍន៍របស់កយកាKOICA និងជាប្រទេសដៃគូ ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដ៏សំខាន់មួយ។ កយកា-KOICA នឹងបន្តជួយដល់កម្ពុជា ដើម្បីឲ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍របស់រដ្ឋាភិបាលកម្ពុជា។ ក្នុងអំឡុងពេលនៃការរីករាលដាល នៃជំងឺកូវីដ-១៩ កយកា-KOICA បានធ្វើសកម្មភាពគាំទ្រចម្រុះជាការឆ្លើយតបនឹងជំងឺកូវីដ-១៩ តាមរយៈកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ជាមួយគ្នាទៅវិញទៅមក ហើយ កយកា(KOICA) សង្ឃឹមថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការនាពេលអនាគតដើម្បីអភិវឌ្ឍប្រទេសកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តម ឈៀង យ៉ាណារ៉ាក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលសម្រេចបានដោយកយកា(KOICA) ហើយបានថ្លែងអំណរគុណចំពោះកយក(KOICA) និងប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលបានគាំទ្រយ៉ាងខ្ជាប់ខ្ជួនដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា តាមរយៈការអនុវត្តគម្រោង និងកម្មវិធី ក៏ដូចជាការប្រយុទ្ឋប្រឆាំងនឹងជំងឺកូវីដ-១៩របស់ប្រទេសកម្ពុជា និងដើម្បីសម្រួលដល់ការស្តារសេដ្ឋកិច្ចកម្ពុជា។ ចាប់តាំងពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០២១ កយកា-KOICA បានផ្តល់ជំនួយឥតសំណងប្រហែល ៣១០លានដុល្លារអាមេរិក ដល់ប្រទេសកម្ពុជា ជាទម្រង់នៃគម្រោងអភិវឌ្ឍន៍ កម្មវិធីបណ្តុះបណ្តាល ការប្រឹក្សា អ្នកស្ម័គ្រចិត្តជាដើម ហើយបានបង្កើនចំនួនជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ។ ដោយឡែក សម្រាប់ឆ្នាំ២០២២នេះវិញ ជំនួយឥតសំណងរបស់កយកា-KOICA សម្រាប់ប្រទេសកម្ពុជា មានចំនួនសរុប ៣០លានដុល្លារអាមេរិក រួមជាមួយនឹងគម្រោងភាពជាដៃគូប្រចាំប្រទេសចំនួន១៤ កម្មវិធីភាពជាដៃគូរវាងសាធារណៈ និងឯកជនចំនួន១៨ កម្មវិធីបណ្តុះបណ្តាល (CIAT) កម្មវិធីអ្នកស្ម័គ្រចិត្តកូរ៉េ ជាដើម៕អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        44
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        88
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm