អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលកំពុងធ្វើសកម្មភាពការទូតសកម្មទាំងក្នុង និងក្រៅប្រទេស ដើម្បីការពារទឹកដី និងប្រជាជន

2026/03/18 01:04:28 pm        191

រាជរដ្ឋាភិបាលបាន និងកំពុងបង្ហាញពីភាពសកកម្មលើសមរភូមិការទូត ទាំងក្នុង និងក្រៅប្រទេស ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ទាំងក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ ដោយផ្សារភ្ជាប់ជាមួយ «កាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាជន» ដែលត្រូវបានចាត់ទុកជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។

អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានថ្លែអតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតែងតែតម្កល់សន្តិភាពជាស្នូលនៃការអភិវឌ្ឍន៍ប្រទេស។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបាននិងកំពុងបង្ហាញពីភាពសកកម្មលើសមរភូមិការទូត ទាំងក្នុងនិងក្រៅប្រទេស ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ទាំងក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ ដោយផ្សារភ្ជាប់ជាមួយ «កាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាជន» ដែលត្រូវបានចាត់ទុកជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។

ជាក់ស្តែង រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីបានទទួលជំនួបសម្តែងការគួរសមនិងពិភាក្សាការងារពីអង្គទូត និងដៃគូអភិវឌ្ឍន៍ មានដូចជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ និងអនុប្រធានធានាគារពិភពលោក ទទួលបន្ទុកអាស៊ីខាងកើត និងប៉ាស៊ីហ្វិក ជាដើម ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីនិងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា។ នៅឯក្រសួងការបរទេស ក៏មានជំនួបពិភាក្សាជាបន្តបន្ទាប់ជាមួយអង្គទូត និងអ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជាជាដើមដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ដោយមិនភ្លេចពីជម្លោះព្រំដែនកម្ពុជាថៃ ជាពិសេសផលប៉ះពាល់មកលើប្រជាពលរដ្ឋភៀសសឹក។

នៅឯក្រៅប្រទេស ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទើបតែបានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសអូស្ត្រាលីពីថ្ងៃទី១៥ដល់១៦ ខែមីនា ឆ្នាំ ២០២៦។ ក្នុងចំណោមកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើនដែលបានលើកឡើង កិច្ចសហប្រតិបត្តិការសន្តិសុខនិងការពារជាតិក៏ជាប្រធានបទដ៏សំខាន់មួយ ដែលភាគីទាំងពីរបានលើកមកពិភាក្សា។ ប្រមុខការទូតកម្ពុជាក៏បានសម្តែងអំណរគុណអូស្ត្រាលីចំពោះការបន្តគាំទ្រការបណ្តុះបណ្តាល និងការអភិវឌ្ឍជំនាញដល់មន្ត្រីយោធាកម្ពុជា។ ចំណែកឯសភាពការណ៍ព្រំដែនកម្ពុជា-ថៃ ក៏ត្រូវបានពិភាក្សាយ៉ាងស៊ីជម្រៅ ហើយកម្ពុជាបានថ្លែងអំណរគុណអូស្ត្រាលីចំពោះការគាំទ្រជំហរដោះស្រាយជម្លោះដោយសន្តិវិធី។

អ្នកណាំពាក្យបានជម្រាបជូនថា ក្នុងដំណើរទស្សនកិច្ចមួយជុំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅប្រទេសសិង្ហបុរី នូវែលសេឡង់ និងអូស្ត្រាលី ស្ថានការណ៍វិវត្តន៍នៅតាមបណ្តោយព្រំដែនកម្ពុជាថៃត្រូវបានពិភាក្សាយ៉ាងស៊ីជម្រៅ ដែលអនុញ្ញាតឱ្យបណ្តាដៃគូសន្ទនាបានយល់ច្បាស់ពីសភាពការណ៍ពិត ក៏ដូចជាជំហរសន្តិភាពនិយមដោយផ្អែកលើច្បាប់អន្តរជាតិរបស់កម្ពុជាដែលស្របនឹងការចង់បានរបស់សហគមន៍អន្តរជាតិ។ ដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសទាំងបីខាងលើរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកើតឡើងបន្ទាប់ពីដំណើរបេសកកម្មការទូតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅសហរដ្ឋអាម៉េរិកនិងអឺរ៉ុប កាលពីចុងខែកុម្ភៈ ឆ្នាំ ២០២៦ថ្មីៗនេះ។ ការណ៍នេះបានឆ្លុះបញ្ចាំងពីភាពសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជានៅលើសមរភូមិការទូតដើម្បីឧត្តមប្រយោជន៍ជាតិ ដោយផ្សារភ្ជាប់ជាមួយអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលគឺ«ការការពារបូរណភាពទឹកដីនិងប្រជាជន»។

កាលពីចុងខែកុម្ភៈកន្លងទៅថ្មីៗនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក៏បានអញ្ជើញថ្លែងបទអន្តរាគមន៍ ក្នុងសម័យប្រជុំលើកទី ៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស ដោយបានសង្កត់ធ្ងន់អំពីសិទ្ធិមនុស្សដែលមិនអាចកាត់ផ្តាច់ចេញបានពីសន្តិភាព ខណៈដែលការអភិវឌ្ឍក៏មិនអាចកាត់ផ្តាច់បានពីសន្តិសុខ។ ចំណែកឯ ក្នុងទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ ការការពារសិទ្ធិមនុស្សនិងសេចក្តីថ្លៃថ្នូរ ត្រូវផ្អែកលើការគោរពយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព បូរណភាពទឹកដី និងច្បាប់អន្តរជាតិ។ ក្នុងន័យនេះ ការបង្កឧបសគ្គរារាំងដល់ការវិលត្រឡប់របស់ប្រជាជនស៊ីវិលកម្ពុជារាប់ម៉ឺននាក់ទៅកាន់ផ្ទះសម្បែងរបស់គេវិញ ប្រកបដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរ គឺជាការប៉ះពាល់ធ្ងន់ធ្ងរទៅលើសិទ្ធិមនុស្ស។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ជាថ្មីថា ក្នុងស្មារតីស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិ កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងៗទៀតដែលបានឯកភាពគ្នាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមយន្តការJBCដើម្បីធានាដំណោះស្រាយត្រឹមត្រូវ យុត្តិធម៌ និងធានាសន្តិភាពយូរអង្វែងតាមព្រំដែនរវាងប្រទេសទាំងពីរ។ ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលបន្តបេសកកម្មកការទូតសកម្មរបស់ខ្លួនដោយឥតឈប់ឈរ។

កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕


អត្ថបទដែលទាក់ទង

សមត្ថកិច្ចខេត្តព្រះសីហនុបង្ក្រាបបទល្មើស Online Scams ឃាត់ខ្លួនជន​សង្ស័យចំនួន៥០នាក់
2026/03/24 03:08:07 pm        1
ក្រុមប្រឹក្សាជាតិគាំពារសង្គម ប្រជុំពិនិត្យសេចក្ដីព្រាងលើបញ្ហាជនអនាថា និងការចំណាយក្នុងប្រព័ន្ធគាំពារសង្គម
2026/03/24 03:01:30 pm        1
កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកម្មសិទ្ធិបញ្ញា ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ផ្អែក​ចំណេះ​ដឹង និងនវានុវត្តន៍
2026/03/24 02:44:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Play-Off យកកៅអី World Cup តំបន់អឺរ៉ុបផ្នែក C និង D រួមបញ្ចូលក្រុមមិនដែលមានមុខ និងក្រុមខកខានយូរ

2026/03/24 03:20:55 pm
​អ៊ីតាលីត្រូវឆ្លងកាត់ ២ ប្រកួតដើម្បីមានកៅអី World Cup លើកដំបូងតាំងពីឆ្នាំ ២០១៤
2026/03/24 03:08:53 pm
​សមត្ថកិច្ចខេត្តព្រះសីហនុបង្ក្រាបបទល្មើស Online Scams ឃាត់ខ្លួនជន​សង្ស័យចំនួន៥០នាក់
2026/03/24 03:08:07 pm
​ក្រុមប្រឹក្សាជាតិគាំពារសង្គម ប្រជុំពិនិត្យសេចក្ដីព្រាងលើបញ្ហាជនអនាថា និងការចំណាយក្នុងប្រព័ន្ធគាំពារសង្គម
2026/03/24 03:01:30 pm
​កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកម្មសិទ្ធិបញ្ញា ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ផ្អែក​ចំណេះ​ដឹង និងនវានុវត្តន៍
2026/03/24 02:44:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/23 11:56:55 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/24 04:43:07 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/24 04:57:30 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/24 02:59:26 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am