មេដឹកនាំ​ប្រទេស​ G7 ច្រានចោល​ការ​ទាមទារ​ទូទាត់​ថ្លៃ​ចំណាយ​ឧស្ម័ន​រុស្ស៊ី​ជា​ប្រាក់​រូប្លិ៍​

2022/03/29 04:35:25 pm        1.5 K

​អឺរ៉ុប៖ យោង​តាម​រដ្ឋមន្ត្រី​ក្រសួង​ថាមពល​អាល្លឺម៉ង់​លោក Robert Habeck ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​លូត​លាស់​ទាំង​៧ ឬ G7 បាន​ស្រុះស្រួល​គ្នា​ច្រានចោល​ការ​ទាមទារ​របស់​ក្រុង Moscow ដែល​តម្រូវ​ឲ្យ​ទូទាត់​ថ្លៃ​ចំណាយ​នាំចូល​ឧស្ម័ន​ពី​ប្រទេស​រុស្ស៊ី​ជា​ប្រាក់​រូ​ប្លិ៍​របស់​រុស្ស៊ី​។

​លោក Robert Habeck បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ថា ​បណ្ដា​រដ្ឋមន្ត្រី G7 ​ទាំងអស់​បាន​ព្រមព្រៀងទាំងស្រុង​ថា ការ​តម្រូវ​ឲ្យ​ទូទាត់​ជា​រូបិយប័ណ្ណ​រុស្ស៊ី​នឹង​ក្លាយ​ជា​ការសម្រេច​តែ​ម្ខាង និង​ជា​ការ​បំពាន​យ៉ាង​ច្បាស់​លើ​កិច្ចសន្យា​ដែល​មាន​ស្រាប់។ រដ្ឋមន្ត្រី​រូប​នេះ​បាន​បន្ថែម​ថា ការ​ទូទាត់​ថ្លៃ​ចំណាយ​ជា​ប្រាប់​រូ​ប្លិ៍​គឺជា​រឿង​មិន​អាច​ទទួល​យក​បាន ហើយ​ថា​ប្រទេស​ទាំងអស់​នឹង​ជំរុញ​ដល់​ក្រុមហ៊ុន​នានា​ដែល​រង​ផល​ប៉ះពាល់ កុំ​អនុវត្ត​តាម​ការ​ទាមទារ​ដែល​បាន​ចេញ​ដោយ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin កាលពី​សប្ដាហ៍​មុន​។

​កាលពី​ថ្ងៃ​ចន្ទ លោក Putin បាន​បញ្ជា​ឲ្យ​រដ្ឋាភិបាល​ធនាគារ​កណ្ដាល និង​ស្ថាប័ន​ហិរញ្ញវត្ថុ​ធំ​បំផុត​របស់​រុស្ស៊ី Gazprombank បង្កើត​ឧបករណ៍​ចាំបាច់ ​ដើម្បី​កែប្រែ​រាល់​មធ្យោបាយ​ទូទាត់​ការ​ចំណាយ​ទាំងអស់ ​សម្រាប់​ឧស្ម័ន​ធម្មជាតិ​របស់​រុស្ស៊ី​ពី​បណ្ដា​រដ្ឋ​អមិត្តទៅជា​ប្រាក់​រូប្លិ៍​វិញ​ចាប់ពី​ថ្ងៃ​ទី៣១​ ខែ​មីនា​នេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        812
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        447
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        218

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm