Sam Kerr ស៊ុតគ្រាប់បាល់ជ័យជំនះឱ្យអូស្រ្តាលីឈ្នះចិន ២-១ ឡើងវគ្គផ្តាច់ព្រ័ត្រ​បាល់ទាត់​នារីជើង​ឯកអាស៊ី

2026/03/18 02:41:39 pm        80

ប្រធានក្រុមអូស្រ្តាលី Sam Kerr បានក្លាយជាតួឯកក្នុងជ័យជំនះរបស់ក្រុមនារីអូស្រ្តាលីយកឈ្នះលើក្រុមនារីចិន ២-១ ឡើងវគ្គផ្តាច់ព្រ័ត្របាល់ទាត់នារីជើងឯកអាស៊ីលើកទីបួន។

លេងនៅចំពោះមុខអ្នកគាំទ្ររបស់ខ្លួននៅទីក្រុង Perth ក្រុមម្ចាស់ផ្ទះរកបានគ្រាប់នាំមុខមុននៅនាទីទី ១៧ ដោយកីឡាការិនីខ្សែប្រយុទ្ធ Arsenal, Caitlin Foord។

ក្រុមជើងឯកច្រើនសម័យកាលជាងគេដល់ ៩ លើក និងជាក្រុមការពារតំណែងជើងឯកផងដែរនោះ ចិនក៏វាយបកតាមស្មើវិញនៅក្នុងវគ្គទីមួយដដែលដោយគ្រាប់បាល់ពិន័យ ១១ ម៉ែត្ររបស់កីឡាការិនី Zhang Linyang ក្រោយកំហុសរបស់អ្នកចាំទីអូស្ត្រាលី Mackenzie Arnold។

គ្រាប់បាល់ជ័យជំនះរបស់អូស្រ្តាលីត្រូវរង់ចាំដល់វគ្គទីពីរនាទីទី ៥៨ ដែលជាគ្រាប់បាល់របស់ Sam Kerr ញាក់ដាច់ចាំទីស៊ុតបញ្ចូលទីមុំតូចយ៉ាងល្អ។

អ្នកគាំទ្រនៅទីក្រុង Perth សរុប ៣៥១៧០ នាក់ បានស្រែកកញ្ជ្រៀវរីករាយ ខណៈ ២-១ នេះបានរក្សាដល់ចប់ការប្រកួត និងមានន័យថាអូស្រ្តាលីបន្តដំណើរឡើងវគ្គផ្តាច់ព្រ័ត្រលើកទីបួននៅទីក្រុងស៊ីដនី រង់ចាំជួបជប៉ុន រឺកូរ៉េដែលជួបគ្នាថ្ងៃនេះ។

រំលឹកថាក្រុមនារីអូស្រ្តាលីបានឈ្នះជើងឯកបាល់ទាត់នារីជើងឯកអាស៊ីនេះលើកដំបូងតាំងពីឆ្នាំ ២០១០ នៅពេលកីឡាការិនី Sam Kerr មានវ័យត្រឹម ១៦ ឆ្នាំ៕ អត្ថបទ៖ នាង សុភាវុធ

         

 

អត្ថបទដែលទាក់ទង

Play-Off យកកៅអី World Cup តំបន់អឺរ៉ុបផ្នែក C និង D រួមបញ្ចូលក្រុមមិនដែលមានមុខ និងក្រុមខកខានយូរ
2026/03/24 03:20:55 pm        1
អ៊ីតាលីត្រូវឆ្លងកាត់ ២ ប្រកួតដើម្បីមានកៅអី World Cup លើកដំបូងតាំងពីឆ្នាំ ២០១៤
2026/03/24 03:08:53 pm        1
អតីតខ្សែបម្រើបារាំង និង West Ham, Dimitry Payet ប្រកាសចូលនិវត្តន៍​ពីអាជីពបាល់ទាត់​ក្នុងវ័យ ៣៨ឆ្នាំ
2026/03/24 01:44:36 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Play-Off យកកៅអី World Cup តំបន់អឺរ៉ុបផ្នែក C និង D រួមបញ្ចូលក្រុមមិនដែលមានមុខ និងក្រុមខកខានយូរ

2026/03/24 03:20:55 pm
​អ៊ីតាលីត្រូវឆ្លងកាត់ ២ ប្រកួតដើម្បីមានកៅអី World Cup លើកដំបូងតាំងពីឆ្នាំ ២០១៤
2026/03/24 03:08:53 pm
​សមត្ថកិច្ចខេត្តព្រះសីហនុបង្ក្រាបបទល្មើស Online Scams ឃាត់ខ្លួនជន​សង្ស័យចំនួន៥០នាក់
2026/03/24 03:08:07 pm
​ក្រុមប្រឹក្សាជាតិគាំពារសង្គម ប្រជុំពិនិត្យសេចក្ដីព្រាងលើបញ្ហាជនអនាថា និងការចំណាយក្នុងប្រព័ន្ធគាំពារសង្គម
2026/03/24 03:01:30 pm
​កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកម្មសិទ្ធិបញ្ញា ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ផ្អែក​ចំណេះ​ដឹង និងនវានុវត្តន៍
2026/03/24 02:44:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/23 11:56:55 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/24 04:43:07 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/24 04:57:30 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/24 02:59:26 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am