រ៉យទ័រ៖ អេមីរ៉ាតអារ៉ាប់រួម អាចចូលរួមជាមួយកិច្ចប្រឹងប្រែងរបស់អាមេរិក ដើម្បីការពារច្រកសមុទ្រ ហ័រមូស

2026/03/18 11:36:15 pm        73

មន្ត្រីជាន់ខ្ពស់មួយរូបរបស់អេមីរ៉ាតអារ៉ាប់រួម បាននិយាយថា អារ៉ាប់រួមអាចចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីការពារការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហ័រមូស ដោយបន្ថែមថា ទោះបីជាមិនទាន់មានផែនការផ្លូវការណាមួយ ត្រូវបានព្រមព្រៀងគ្នាក៏ដោយ ហើយការពិភាក្សា កំពុងដំណើរការ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

លោក Anwar Gargash ទីប្រឹក្សាការទូតរបស់ប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម បានថ្លែងនៅក្នុងព្រឹត្តិការណ៍តាមអនឡាញមួយដែលរៀបចំដោយក្រុមប្រឹក្សាទំនាក់ទំនងការបរទេសអាមេរិកថា៖«យើងទាំងអស់គ្នា មានការទទួលខុសត្រូវក្នុងការធានាលំហូរពាណិជ្ជកម្ម និងលំហូរថាមពល»។

លោក Gargash ក៏បាននិយាយផងដែរថា នៅពេលដែលសង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់បញ្ចប់ ការរៀបចំមួយនឹងត្រូវបានទាមទារ ដើម្បីធានាថា អ៊ីរ៉ង់មិនអាចប្រើប្រាស់កម្មវិធីនុយក្លេអ៊ែរ មីស៊ីល ឬយានដ្រូនរបស់ខ្លួន «ដើម្បីគំរាមកំហែងតំបន់នេះ» ទេ។

ការព្រួយបារម្ភ បានកើនឡើងចំពោះសុវត្ថិភាពនៃការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហ័រមូស ដែលអ៊ីរ៉ង់បានរារាំងយ៉ាងមានប្រសិទ្ធភាព ហើយខណៈដែលលោកប្រធានាធិបតីដូណាល់ ត្រាំ បានស្វែងរកការប្រមូលផ្តុំប្រទេសនានាឲ្យដាក់ពង្រាយនាវាចម្បាំង ដើម្បីអមដំណើរនាវាដឹកប្រេងឆ្លងកាត់ផ្លូវទឹកយុទ្ធសាស្ត្រមួយនេះ។ 

នាពេលថ្មីៗនេះ លោក Gargash បានប្រាប់សារព័ត៌មាន La Repubblica ថា ការបិទច្រកសមុទ្រហ័រមូស គឺបណ្តោះអាសន្ន ហើយផលវិបាកសម្រាប់ទីផ្សារថាមពល មានន័យថា អ៊ីរ៉ង់កាន់តែឯកោ។ លោកក៏បាននិយាយផងដែរថា បណ្តាប្រទេសឈូងសមុទ្រ កំពុងជឿជាក់កាន់តែខ្លាំងឡើងអំពីតម្រូវការ ក្នុងការរួមបញ្ចូលមិនត្រឹមតែកម្មវិធីនុយក្លេអ៊ែររបស់សាធារណរដ្ឋនេះទេ ប៉ុន្តែថែមទាំងផែនការមីស៊ីលរបស់ខ្លួន នៅក្នុងការចរចាជាមួយអ៊ីរ៉ង់ផងដែរ ព្រោះវា «បានក្លាយជាយន្តការនៃការឈ្លានពាន»៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        74
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        72
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        70

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm