អាជ្ញាធរ៖ ខ្មាន់កាំភ្លើងបានសម្លាប់មនុស្សយ៉ាងតិច ១៥នាក់ ក្នុងការវាយប្រហារ នៅភាគពាយ័ព្យនីហ្សេរីយ៉ា

2026/03/18 11:43:08 pm        54

អាជ្ញាធរបាននិយាយថា ខ្មាន់កាំភ្លើងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥នាក់ កាលពីថ្ងៃអង្គារ ក្នុងអំឡុងពេលវាយប្រហារលើភូមិចំនួនពីរ នៅភាគពាយ័ព្យនៃប្រទេសនីហ្សេរីយ៉ា។

ភូមិ Falale និង Kadobe ដែលជាសហគមន៍ជិតខាងនៅក្នុងតំបន់ Jibia នៃរដ្ឋ Katsina ត្រូវបានវាយប្រហារ កាលពីរសៀលថ្ងៃអង្គារ។ នេះបើយោងតាមលោក Nasir Mu’azu ស្នងការទទួលបន្ទុកកិច្ចការ  ផ្ទៃក្នុងរបស់រដ្ឋនេះ។

លោក Mu’azu បាននិយាយថា កងកម្លាំងសន្តិសុខក្នុងតំបន់ ធ្លាប់បានសម្លាប់ខ្មាន់កាំភ្លើងបីនាក់ ក្នុងអំឡុងពេលបាញ់ប្រហារគ្នា នៅក្នុងតំបន់នោះ។ ជាការសងសឹក ក្រុមខ្មាន់កាំភ្លើង បានធ្វើការវាយប្រហារ កាលពីថ្ងៃអង្គារ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥នាក់។

លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ចាប់តាំងពីពេលនោះមក កងកម្លាំងសន្តិសុខ បានស្តារសណ្តាប់ធ្នាប់ឡើងវិញ និងធ្វើឲ្យស្ថានការណ៍មានស្ថិរភាព»។ «យើងសូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យរក្សាភាពស្ងប់ស្ងាត់ និងអនុញ្ញាតឲ្យកងកម្លាំងសន្តិសុខបញ្ចប់ការស៊ើបអង្កេតរបស់ពួកគេ»។

ពុំមានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនោះទេ។ ក្រុមប្រដាប់អាវុធ ដែលត្រូវបានគេស្គាល់ថា ជា «ក្រុមចោរប្លន់» តែងតែធ្វើការវាយឆ្មក់ និងចាប់ជំរិត ដើម្បីទាមទារប្រាក់លោះ នៅភាគពាយ័ព្យ ភាគខាងជើង និងកណ្តាលនៃប្រទេសនីហ្សេរីយ៉ា៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        37
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        25
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm