ទិវា​រត់​ប្រណាំង​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​ភ្នំពេញ​នឹង​រៀបចំ​ឡើងវិញ ក្រោយ​ខកខាន ២​ឆ្នាំ

2022/03/29 05:12:07 pm        835

​រត់​ប្រណាំង៖ ទិវា​រត់​ប្រណាំង​ភ្នំពេញ​អន្តរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា គាំទ្រ​ដោយ​ក្រសួងទេសចរណ៍​នឹង​ត្រឡប់មកវិញ​នា​ខែ​មិថុនា ឆ្នាំ​២០២២ ខាងមុខនេះ បន្ទាប់ពី​ខកខាន​រៀបចំ ២​ឆ្នាំដោយសារ​ជំងឺ​រាតត្បាត​ជាស​កល​កូ​វីដ​-១៩។​

​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​ដ៏​ធំនៅ​រាជធានី​ភ្នំពេញបាន​រៀបចំ​រយៈពេល ៩​ឆ្នាំ​មកហើយគិត​ត្រឹម​ឆ្នាំ​២០១៩ មុន​ខក​ខាន​រៀបចំ​នៅ​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ បន្ទាប់ពី​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ រហូតមកទល់​ពេលនេះ ទើប​គណៈកម្មាធិការ​រៀប​ចំ​ទិវា​រត់ប្រណាំង​ភ្នំពេញ​អន្ដរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​នេះ ប្រកាស​រៀបចំ​ឡើងវិញដែលជា​ការរៀបចំ​លើក​ទី​១០ និង​គ្រោង​រៀបចំ​នា​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២២ នៅខាងមុខ​ព្រះបរមរាជវាំង។​ ​តាមរយៈ​ការ​ត្រឡប់មកវិញនៃ​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​ឆ្នាំនេះ គណៈកម្មាធិការ​រៀបចំបាន​អំពាវនាវ​ឲ្យ​កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្ដរជាតិ ក៏ដូចជា​អ្នក​ឧបត្ថម្ភ​គាំទ្រ​នានារួសរាន់​ចុះឈ្មោះ​ចូលរួម​ឲ្យ​បាន​មុន​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២២ នេះដើម្បី​ទទួលបាន​តម្លៃ​ពិសេស។ ចំពោះ​វិញ្ញាសា​ប្រកួតគឺមាន ៣​វិញ្ញាសា រួមមាន​វិញ្ញាសា​រត់ ២១​គីឡូម៉ែត្រ​, ១០​គីឡូម៉ែត្រ និង ៣​គីឡូម៉ែត្រ ។​

សូម​បញ្ជាក់​ថា ទិវា​រត់​ប្រណាំង​ភ្នំពេញ​អន្តរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​នេះ រៀបចំឡើង​ក្នុង​គោលបំណង​អបអរសាទរ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម សម្តេច​ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ និង​រួមចំណែក​គាំទ្រ​យុទ្ធនាការ​ទីក្រុង​ស្អាត និង​បៃតង ហើយក៏​ដើម្បី​ស្វែង​មូលនិធិ​សប្បុរសធម៌ជួយ​ដល់​មន្ទីរ​គន្ធបុប្ផា។ ម្យ៉ាង​ក៏​ដើម្បី​ផ្សព្វផ្សាយ​ពី​យុទ្ធនាការ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​ផង​ដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        106
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        119
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm