រដ្ឋាភិបាលអ៊ីរ៉ាក់ និងអាជ្ញាធរឃឺដ ព្រមព្រៀងនាំចេញប្រេងឡើងវិញទៅកាន់កំពង់ផែ Ceyhan របស់ទួរគី

2026/03/18 11:57:07 pm        58

រដ្ឋមន្ត្រីប្រេងរបស់ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃអង្គារ (ទី១៧ ខែមីនា ឆ្នាំ២០២៦) បានឲ្យដឹងថា រដ្ឋាភិបាលអ៊ីរ៉ាក់ និងរដ្ឋបាលតំបន់ឃឺដ (KRG) បានឈានដល់កិច្ចព្រមព្រៀង ដើម្បីចាប់ផ្ដើមការនាំចេញប្រេងឡើងវិញទៅកាន់មជ្ឈមណ្ឌលថាមពល Ceyhan របស់ប្រទេសទួរគី ចាប់ពីថ្ងៃទី១៨ ខែមីនា។

ដោយដកស្រង់សម្តីរបស់រដ្ឋមន្ត្រីប្រេងអ៊ីរ៉ាក់ លោក Hayan Abdel-Ghani ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា លំហូរប្រេងពីកំពង់ផែ Ceyhan ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅម៉ោង ១០ព្រឹក (ម៉ោងក្នុងស្រុក) នៅថ្ងៃទី១៨ ខែមីនា។

ក្រុម KRG បានបញ្ជាក់ពីកិច្ចព្រមព្រៀងនេះ ដោយឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភាគីទាំង២ នឹងបង្កើតគណៈកម្មាធិការរួមមួយ ដើម្បីរៀបចំចាប់ផ្ដើមការនាំចេញប្រេងឡើងវិញ តាមរយៈបំពង់បង្ហូរប្រេងរបស់តំបន់នេះ ចាប់ពីថ្ងៃទី១៨ ខែមីនា ដោយចំណូលនឹងត្រូវប្រគល់ត្រឡប់ទៅរតនាគារសហព័ន្ធ។

ជាមួយគ្នានេះ ក្រុម KRG បានប្រាប់ឲ្យដឹងទៀតថា ភាគីទាំង២ ក៏បានយល់ព្រមផងដែរ ក្នុងការចាត់វិធានការសន្តិសុខចាំបាច់ ដើម្បីការពារតំបន់វាលប្រេង និងធានាបាននូវនិរន្តរភាពនៃប្រតិបត្តិការនាំចេញ។

លោក Masrour Barzani ប្រមុខដឹកនាំ KRG បានលើកឡើងនៅក្នុងសារមួយលើបណ្ដាញសង្គម X ថា តំបន់នេះនឹងអនុញ្ញាតឲ្យមានការនាំចេញប្រេងឆៅ តាមរយៈបំពង់បង្ហូរប្រេងតំបន់ពាក់កណ្ដាលស្វយ័តឃឺដអ៊ីរ៉ាក់ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន «ដោយសារតែបញ្ហាដែលប្រទេសកំពុងប្រឈមជាមួយ»៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        88
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        132
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm