កម្ពុជាបង្វែរការនាំចូលប្រេងឥន្ធនៈពីសិង្ហបុរី និងម៉ាឡេស៊ី ខណៈសង្គ្រាមនៅមជ្ឈិមបូព៌ាធ្វើឲ្យប៉ះពាល់សកល

2026/03/19 12:38:53 am        461

ភ្នំពេញ៖នៅថ្ងៃពុធ (ទី១៨ ខែមីនា ឆ្នាំ២០២៦) នេះ រដ្ឋមន្ត្រីថាមពលរបស់ប្រទេសកម្ពុជា បានប្រាប់សារព័ត៌មាន Reuters ថា កម្ពុជាកំពុងនាំចូលប្រេងឥន្ធនៈបន្ថែមទៀតពីក្រុមហ៊ុនផ្គត់ផ្គង់ នៅក្នុងប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ដើម្បីបំពេញបន្ថែមការខ្វះខាតការផ្គត់ផ្គង់ពីវៀតណាម និងចិន ខណៈដែលសង្គ្រាមរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ធ្វើឲ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ នៅទូទាំងពិភពលោក។

ប្រហែល១ភាគ៣ នៃស្ថានីយប្រេងឥន្ធនៈនៅកម្ពុជា ក្នុងចំណោមស្ថានីយប្រេងចំនួន ៦.៣០០ ទីតាំងដែលមានប្រជាជនជិត ១៨លាននាក់ប្រើប្រាស់ បានបិទទ្វារចាប់តាំងពីថ្ងៃពុធសប្តាហ៍មុន ដោយអាជ្ញាធរកំពុងស៊ើបអង្កេតថា តើអាជីវករកំពុងស្តុកទុកស្តុក មុនពេលតម្លៃហក់ឡើងបន្ថែមទៀតដែរ ឬយ៉ាងណាលើករណីបិទទ្វានេះ។

ជាមួយគ្នានេះដែរ ការនាំចូលប្រេងរបស់កម្ពុជា កើតមានឡើងស្របពេលដែលវៀតណាម និងចិន បានរឹតត្បិតការនាំចេញប្រេងឥន្ធនៈ រហូតដល់យ៉ាងហោចណាស់ចុងខែមីនា ដើម្បីទប់ស្កាត់ការខ្វះខាតក្នុងស្រុកដែលអាចកើតមាន។ 

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម កែវ រតនៈ (Keo Rottanak) បានមានប្រសាសន៍ថា ប្រទេសកម្ពុជា កំពុងជំរុញការនាំចូលពីសិង្ហបុរី និងម៉ាឡេស៊ី ដោយសារតែការរឹតត្បិតការនាំចេញពីនៅកន្លែងផ្សេងទៀត។

យ៉ាងណាក្ដី ឯកឧត្តមរដ្ឋមន្រ្ដី ក្រសួងរ៉ែ និងថាមពល ថ្លែងថា៖ «កម្ពុជានៅតែអាចនាំចូលប្រេងឥន្ធនៈក្នុងបរិមាណតិចតួចពីប្រទេសចិន។ ប៉ុន្តែដោយសារតែមានភាពជាដៃគូរឹងមាំជាមួយក្រុមផ្គត់ផ្គង់សកល Total និង Chevron ដូច្នេះអាចកាត់បន្ថយហានិភ័យមួយចំនួន»។

ឯកឧត្តម កែវ រតនៈ មិនបានផ្តល់ព័ត៌មានលម្អិតអំពីពេលវេលាដែលការផ្គត់ផ្គង់ពីប្រទេសសិង្ហបុរី និងម៉ាឡេស៊ី នឹងមកដល់នោះទេ ប៉ុន្តែឯកឧត្តមបាននិយាយប្រាប់ Reuters ថា បញ្ហាស្តុកប្រេងឥន្ធនៈបច្ចុប្បន្ន គឺអាចប្រៀបធៀបទៅនឹងកម្រិតជាប្រវត្តិសាស្ត្រ។

បើយោងតាម ទិន្នន័យរបស់ស្ថាប័ន Kpler បានបង្ហាញថា ការនាំចេញប្រេងសាំង និងប្រេងម៉ាស៊ូតពីប្រទេសទាំងពីរ មកកាន់ប្រទេសកម្ពុជា ក្នុងរយៈពេល ១៨ថ្ងៃដំបូងនៃខែមីនានេះ គឺខ្ពស់ជាង ២៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        75
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        165
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm