គ្រប់គ្នាប្រហែលជាគិតថាក្រុមន័រវេស Bodo/Glimt នឹងមានមុខនៅវគ្គ ៨ ក្រុមចុងក្រោយតាមរយៈជ័យជំនះ ៣-០ ជើងទីមួយនៅទឹកដីរបស់ខ្លួនលើ Sporting និងស្ថិតិដ៏អស្ចារ្យរបស់គេនៅ UCL រដូវកាលនេះដែលបានយកឈ្នះក្រុមធំៗជាច្រើនមុនឡើងមកដល់វគ្គនេះ។
តែអ្វីៗបែជាក្រឡាប់ចាក់នឹកស្មានមិនដល់នៅជើងទីពីរទឹកដីព័រទុយហ្កាល់ដែល Sporting ត្រូវការបីគ្រាប់ដើម្បីតាមស្មើ។
Goncalo Ignacio, Pedro Goncalves និងបាល់ពិន័យ ១១ ម៉ែត្រសម្រេចដោយ Luis Suarez ធ្វើឱ្យ Sporting សម្រេចគោលបំណងតាមស្មើ ៣-៣ សរុបទាំងពីរជើង។
បន្ទាប់ពីតាមស្មើហើយ គោលដៅរបស់ពួកគេគឺប្រាកដជាចង់ឈ្នះហើយ ទឹកចិត្តដ៏សម្បើមធ្វើឱ្យក្រុមព័រទុយហ្កាល់ សម្រេចគោលបំណងបន្ទាប់ប្រាកដមែន នៅពេល Maxi Araujo និង Rafael Nel រកបានម្នាក់មួយគ្រាប់ទៀតនៅម៉ោងបន្ថែមកាត់សេចក្តី ១៥ នាទីពីរដង។
ការវាយបករបស់ Sporting ត្រូវបានគេនឹកឃើញប្រវត្តិជាច្រើនដែលក្រុមចាញ់ ៣ គ្រាប់ជើងទីមួយតែវាយបកយកឈ្នះជើងទីពីរវិញដូចជាពេល Liverpool យកឈ្នះ Barcelona និងពេល Barcelona វាយបកយកឈ្នះ PSG ជាដើម។
Sporting នឹងត្រូវបន្តទៅវគ្គ ៨ ក្រុមចុងក្រោយជួបជាមួយក្រុមកាំភ្លើងធំ Arsenal៕ អត្ថបទ៖នាង សុភាវុធ


