ពលរដ្ឋ​ក្រុង Mariupol ជិត ​៥.០០០​នាក់​រួម​ទាំង​កុមារ​ ២១០​នាក់​បាន​ស្លាប់​ក្នុង​ការ​បាញ់​ផ្លោង​របស់​រុស្ស៊ី​

2022/03/29 10:48:34 am        882

​អ៊ុយក្រែន៖ យោង​តាម​អ្នកនាំពាក្យ​អភិបាលក្រុង​ឲ្យដឹងថា មនុស្ស​ជិត​ ៥.០០០​នាក់​រួម​ទាំង​កុមារ​ ២១០​នាក់​បាន​ស្លាប់​ក្នុង​ទីក្រុង​ដែល​ត្រូវ​បាន​ឡោមព័ទ្ធ Mariupol ភាគ​ខាង​ត្បូង​របស់​ប្រទេស​អ៊ុយ​ក្រែ​នចាប់​តាំង​ពី​រុស្ស៊ី​ចូល​លុក​លុយ​កាលពី​ខែ​មុន។

​កាលពី​ថ្ងៃ​ចន្ទ អ្នកនាំពាក្យ​រូប​នេះ​បាន​ដកស្រង់​ទិន្នន័យ​ពី​ការិយាល័យ​អភិបាលក្រុង​ថា អគារ​ប្រហែល ៩០% ក្នុង​ទីក្រុង​កំពង់ផែ​នេះ​ត្រូវ​បាន​ខូចខាត និង​ប្រហែល ៤០​% ត្រូវ​បាន​បំផ្លិចបំផ្លាញ។ គេ​មិន​ច្បាស់​ភ្លាមៗ​ទេ​ថា ​តើ​ចំនួន​អ្នក​ស្លាប់​ត្រូវ​បាន​គណនា ​ឬ​រាប់​ដោយ​របៀប​ណា​នោះ​។ កាលពី​ថ្ងៃ​ចន្ទ​នោះ​ដែរ លោក Vadym Boichenko អភិបាលក្រុង Mariupol បាន​និយាយ​ថា ជន​ស៊ីវិល​ ១៦០,០០០​នាក់​នៅតែ​ជាប់​ក្នុង​ទីក្រុង​ដោយ​គ្មាន​ម៉ាស៊ីនកំដៅ និង​អគ្គិសនី​ប្រើប្រាស់​ បន្ទាប់ពី​ការ​ទម្លាក់​គ្រាប់បែក​របស់​រុស្ស៊ី​ជាច្រើន​សប្ដាហ៍​មកនេះ​។​

​លោក​បាន​និយាយ​នៅ​ក្នុង​ទូរទស្សន៍​ជាតិ​ថា ស្ថានភាព​ក្នុង​ទីក្រុង​នៅតែ​លំបាក​។ ​ប្រជាពលរដ្ឋ​កំពុង​រង​ទុក្ខ​ហួស​ពី​បន្ទាត់​គ្រោះ​មហន្តរាយ​មនុស្សធម៌​ទៅទៀត​។ ​យើង​ចាំបាច់​ត្រូវ​ជម្លៀស​ពួកគេ​ទាំងអស់​ចេញពី​ទីក្រុង Mariupol​។​ ​ចំណែក​ភាគី​ខាង​រុស្ស៊ី​វិញ អនុប្រធាន​អគ្គសេនាធិការ​យោធា​រុស្ស៊ីលោក​ឧត្ដមសេនីយ៍ Sergei Rudskoi បាន​និយាយ​ថា ទាហាន​រុស្ស៊ី ១.៣៥១​នាក់​បាន​ស្លាប់​នៅ​ក្នុង​ប្រតិបត្តិការ​យោធា​ពិសេស​នៅ​អ៊ុយ​ក្រែ​ន​។ តាម​ការ​បញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​ចុង​សប្ដាហ៍​មុន កងទ័ព​រុស្ស៊ី​ចំនួន ៣​,៨២៥​នាក់​បាន​រង​របួស​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1029
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        514
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm