វិមានក្រឹមឡាំងថ្កោលទោសឃាតកម្មរបស់អាមេរិក និងអ៊ីស្រាអែល លើមេដឹកនាំអ៊ីរ៉ង់ ក្រោយប្រមុខសន្តិសុខត្រូវបានសម្លាប់

2026/03/19 02:06:51 am        114

វិមានក្រឹមឡាំង នៅថ្ងៃពុធ (ទី១៨ ខែមីនា ឆ្នាំ២០២៦) នេះ បានថ្កោលទោសអ្វីដែលខ្លួនចាត់ទុកថា ជា «ឃាតកម្ម» លើមេដឹកនាំអ៊ីរ៉ង់ អំឡុងការវាយប្រហារតាមអាកាសដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដោយនេះ កើតមានឡើងមួយថ្ងៃបន្ទាប់ពីទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ Fars បានបញ្ជាក់ថា លោក Ali Larijani ទីប្រឹក្សាជាន់ខ្ពស់របស់អតីតសពមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ត្រូវបានសម្លាប់នៅទីក្រុងតេអេរ៉ង់។

នៅពេលត្រូវបានសួរ អំពីប្រតិកម្មរបស់រុស្ស៊ី ចំពោះការស្លាប់របស់លោក Larijani អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឆ្លើយប្រាប់អ្នកសារព័ត៌មានថា៖ «យើងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះវិធានការណាមួយដែលមានគោលបំណងធ្វើឲ្យប៉ះពាល់ដល់សុខភាព ឬការសម្លាប់ ឬការលុបបំបាត់សមាជិកថ្នាក់ដឹកនាំនៃប្រទេសអ៊ីរ៉ង់ដែលមានអធិបតេយ្យភាព និងឯករាជ្យ ក៏ដូចជាប្រទេសដទៃទៀត។ យើងថ្កោលទោសចំណាត់ការបែបនេះ»។

រុស្ស៊ី ដែលបានសាងសង់ និងជួយដំណើរការរោងចក្រថាមពលនុយក្លេអ៊ែរតែមួយគត់របស់អ៊ីរ៉ង់ បានរិះគន់យ៉ាងខ្លាំង ចំពោះការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ ដែលជាដៃគូជិតស្និទ្ធ ហើយបានអំពាវនាវឲ្យមានបទឈប់បាញ់ និងការចរចាជាបន្ទាន់។

ដោយដកស្រង់សម្តីបុគ្គលដែលដឹងពីបញ្ហានេះ សារព័ត៌មាន Wall Street Journal បានរាយការណ៍កាលពីថ្ងៃអង្គារថា រុស្ស៊ីបានពង្រីកការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ និងកិច្ចសហប្រតិបត្តិការយោធាជាមួយទីក្រុងតេអេរ៉ង់ ដោយផ្តល់រូបភាពផ្កាយរណប និងបច្ចេកវិទ្យាយានដ្រូន ដើម្បីជួយអ៊ីរ៉ង់ ក្នុងការកំណត់គោលដៅកងកម្លាំងអាមេរិក នៅក្នុងតំបន់។

លោកបាននិយាយថា៖ «ដូចដែលអ្នកបានដឹងហើយថា បច្ចុប្បន្នមានរបាយការណ៍ផ្សេងៗគ្នាជាច្រើន កំពុងចរាចរ អំពីសង្គ្រាមនេះ។ ភាគច្រើន គឺគ្មានអ្វីក្រៅពីព័ត៌មានមិនពិតទេ ដូច្នេះយើងមិនចាត់ទុកថា វាគឺជារឿងចាំបាច់ ក្នុងការធ្វើការអត្ថាធិប្បាយលើព័ត៌មាននីមួយៗនោះទេ»៕

អត្ថបទដែលទាក់ទង

លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        25
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        12
កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm        52

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា

2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm