កម្ពុជា-រវ៉ាន់ដា នឹងបន្តជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគីឱ្យបានខ្លាំងក្លា

2026/03/19 02:33:30 am        271

កម្ពុជា-រវ៉ាន់ដានឹងបន្តពង្រឹង និងពង្រីកចំណងមិត្តភាពកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ជាពិសេសជំរុញការធ្វើពាណិជ្ជកម្ម ទ្វេភាគីឱ្យបានខ្លាំងក្លា ដើម្បីលើកកម្ពស់ឧត្តមប្រយោជន៍សម្រាប់ប្រជាជន និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នេះ បានអនុញ្ញាត ឯកឧត្តម Bakuramutsa NKBITO MANZI ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋរវ៉ាន់ដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែល មាននិវេសនដ្ឋាននៅទីក្រុងសេអ៊ូល ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាព ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ដើម្បីលើកកម្ពស់ឧត្តមប្រយោជន៍សេដ្ឋកិច្ចសម្រាប់ប្រជាជាតិទាំងពីរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅ និងបានលើកឡើងរវាងកម្ពុជានិងរវ៉ាន់ដា ជាពិសេសលើទិដ្ឋភាពប្រវត្តិសាស្ត្រនៃការកសាងជាតិឡើងវិញ ចេញពីចំណុចសូន្យ រហូតសម្រេចបាននូវការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ឈរលើមូលដ្ឋាននេះភាគីរវ៉ាន់ដា បានបង្ហាញឆន្ទៈយ៉ាងមុតមាំ ក្នុងការជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែមានសន្ទុះខ្លាំងក្លា បន្ថែមទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសរំលេចអំពីផែនការសកម្មភាពរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រាប់ឆ្នាំ២០២៦ ក្នុង ការបន្តបេសកកម្មគោះទ្វារវិនិយោគនៅក្រៅប្រទេស។ ឯកឧត្តមបានបញ្ជាក់ថា តំបន់អាហ្វ្រិក ជាពិសេសប្រទេសរវ៉ាន់ដា គឺជាគោល ដៅមួយ ក្នុងយុទ្ធសាស្ត្រទាក់ទាញវិនិយោគិន និងការស្វែងរកកាលានុវត្តភាពធុរកិច្ចថ្មីៗ។ នេះគឺជាសញ្ញាណវិជ្ជមាន ក្នុងការបើកច្រក សេដ្ឋកិច្ចរវាងអាស៊ីអាគ្នេយ៍ និងអាហ្វ្រិកខាងកើត តាមរយៈច្រកទ្វារកម្ពុជា-រវ៉ាន់ដា។

ទាក់ទិនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីព្រឹត្តិការណ៍កិច្ចប្រជុំកំពូលលើក ទី២០ នៃប្រទេសនិយាយភាសាបារាំង (20th Francophonie Summit ) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំនៅចុងឆ្នាំ២០២៦ ខាងមុខនេះ។ ក្នុងនាមជាសមាជិកដ៏សកម្មនៃគ្រួសារហ្វ្រង់កូហ្វូនីដូចគ្នា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី, ត្រៀមលក្ខណៈជួយសម្រប សម្រួល ដើម្បីឱ្យមានការចូលរួមពីភាគីរវ៉ាន់ដា ជំរុញក្លាយជាកាតាលីករក្នុងកិច្ចទំនាក់ទំនងការទូត និងសេដ្ឋកិច្ចឱ្យកាន់តែខ្ពស់មួយ កម្រិតទៀត។

ក្នុងជំនួបនោះ ភាគីទាំងពីរបានប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តធ្វើការងារយ៉ាងជិតស្និទ្ធ ដើម្បីប្រែក្លាយស្មារតីនៃជំនួបពិភាក្សា ឱ្យទៅជាសមិទ្ធ ផលជាក់ស្តែង តាមរយៈការរៀបចំវេទិកាធុរកិច្ច និងការផ្លាស់ប្តូរទស្សនកិច្ចរវាងវិស័យឯកជននិងឯកជន ដើម្បីធានាថា ទំនាក់ទំនង កម្ពុជា-រវ៉ាន់ដា នឹងផ្តល់នូវផលប្រយោជន៍ជាអតិបរមាសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm