Ronaldo មិនទាន់​គិត​រឿង​ចូលនិវត្តន៍ គិត​ត្រឹម​យកឈ្នះ​ម៉ា​សេ​ដ្វា​ន់​ខាងជើង​សិន

2022/03/29 06:02:17 pm        118

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ក្រុម​បិសាច​ក្រហម Manchester United, Cristiano Ronaldo នឹង​បន្ត​លេង​បាល់​អាជីព​កំរិត​កំពូលដដែល​ទោះ​ឈានដល់​វ័យ ៣៧ឆ្នាំ​ក៏ដោយ និង​មិនទាន់​គិតគូរ​រឿង​ចូលនិវត្តន៍​ផងដែរ​។ ​​កីឡាករ​វ័យ ៣៧ឆ្នាំ​រូបនេះ​ត្រូវបាន​ចោទសួរ​ដោយ​អ្នកសារព័ត៌មាន​ អំឡុង​សន្និសីត​សារព័ត៌មាន​មុន​​ការប្រកួត Play-Off ផ្តាច់ព្រ័ត្រ​ដើម្បី​កៅអី World Cup 2022 នៅ​កាតា​។

​​ម្ចាស់​ជ័យលាភី Ballon d’Or ប្រាំ​លើក​រូបនេះមាន​ទំនុកចិត្ត​ខ្ពស់​សំរាប់​ការប្រកួត​ចំពោះមុខ​ ទល់នឹង​ម៉ា​សេ​ដ្វា​ន់​ខាងជើង​នៅលើ​ទឹកដី​ព័រទុយហ្កាល់​របស់ខ្លួន​ផងដែរ​។ ​​ចំណែក​ក្រុម​ម៉ា​សេ​ដ្វា​ន់​ខាងជើង គ្រូ​បង្គោល​លោក Blagoja Milevski បាន​និយាយថា​ លោក​ពិតជា​គោរព​គូប្រកួតចំពោះមុខ ព័រទុយហ្កាល់​មាន​កីឡាករ​អស្ចារ្យ​ជាច្រើន​មិនមែន​តែ​ម្នាក់​ឡើយ តែ​លោក​ក៏​ចង់​បញ្ជាក់ដែរថា ​ក្រុម​របស់លោកមកដល់​ទឹកដី​ព័រទុយហ្កាល់​នេះ​មិនមែន​មក​ទេសចរ​ទេ​។

​​លោក​បាន​បន្តថា គ្រប់គ្នា​មិនដែល​បានគិត​ទេ​ថា ​ម៉ា​សេ​ដ្វា​ន់​ខាងជើង​មកដល់​វគ្គ​នេះ តែ​រឿង​ភ្ញាក់ផ្អើល​បានកើត​ឡើង​រួចហើយ ហើយ​ក្រុម​របស់លោក​នឹង​បន្តធ្វើ​វា​ម្តងទៀត​។ ​​សូមបញ្ជាក់ថា ​ម៉ា​សេ​ដ្វា​ន់​ខាង​ជើងបាន​ឡើងមក​ដល់​វគ្គ​នេះ ក្រោយ​ទំលាក់​ក្រុម​ជើងឯក Euro 2020 អ៊ីតាលី​គួរ​ឱ្យភ្ញាក់ផ្អើលដល់​ទឹកដី​អ៊ីតាលី​តែម្តង ដែល​ធ្វើឱ្យ​អ៊ីតាលី​ខក​ខាន​មិនបាន​បង្ហាញ​ខ្លួន​នៅ World Cup ២ព្រឹត្តិការណ៍​ជាប់​គ្នា​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        129
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm