នាវាចម្បាំង USS Tripoli នឹងឆ្លងកាត់ច្រកសមុទ្រ Malacca លើផ្លូវឆ្ពោះទៅកាន់មជ្ឈិមបូព៌ា

2026/03/19 04:33:37 am        32


យោងតាមប្រព័ន្ធផ្សព្វផ្សាយ CNN កាលពីថ្ងៃអង្គារ (ទី១៧ ខែមីនា ឆ្នាំ២០២៦) បានឲ្យដឹងថា នាវាចម្បាំងសហរដ្ឋអាមេរិក ១គ្រឿង ដែលដឹកទាហានម៉ារីន និងនាវិករាប់ពាន់នាក់ នឹងឆ្លងកាត់ច្រកសមុទ្រ Malacca នៅលើផ្លូវទៅកាន់តំបន់មជ្ឈិមបូព៌ា។

ប្រព័ន្ធផ្សព្វផ្សាយ CNN បានរាយការណ៍ថា នាវាចម្បាំង USS Tripoli កំពុងធ្វើដំណើរជិតដល់ប្រទេសសិង្ហបុរីហើយ នៅជ្រុងភាគនិរតីនៃសមុទ្រចិនខាងត្បូង កាលពីព្រឹកថ្ងៃទី១៧ ខែមីនា។ នេះបើយោងតាមទិន្នន័យប្រព័ន្ធតាមដាន AIS ដែល CNN បានឃើញ។ មន្ត្រីអាមេរិកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ CNN ថា នាវាចម្បាំងនេះកំពុងត្រូវបានដាក់ពង្រាយទៅកាន់តំបន់នេះ ទោះបីជាពួកគេមិនបានបង្ហាញពីគោលដៅ ឬបេសកកម្មពិតប្រាកដរបស់នាវានេះក៏ដោយ។

សារព័ត៌មាននេះបានរាយការណ៍ថា៖ «នាវាកងទ័ពជើងទឹកអាមេរិកតែងតែធ្វើដំណើរដោយបិទឧបករណ៍បញ្ជូនសញ្ញាតាមដាន AIS។ តែការបង្ហាញទីតាំងរបស់ពួកគេ ខណៈពេលកំពុងធ្វើដំណើរឆ្លងកាត់តំបន់ដែលមានចរាចរណ៍ផ្លូវសមុទ្រច្រើន ដូចជាដែនទឹក ជុំវិញប្រទេសសិង្ហបុរីនេះ អាចឲ្យប្រតិបត្តិការកាន់តែមានសុវត្ថិភាព»។

ចំណែកវេបសាយ Marinetraffic.com បានបង្ហាញផ្លូវធ្វើនាវាចរ សម្រាប់ «នាវាចម្បាំងអាមេរិកដោយមិនដាក់ឈ្មោះ» ដែលចាកចេញពីកោះ Okinawa របស់ប្រទេសជប៉ុន កាលពីថ្ងៃទី១១ ខែមីនា ឆ្លងកាត់សមុទ្រចិនខាងត្បូង និងជិតដល់ប្រទេសសិង្ហបុរី នៅថ្ងៃទី១៧ ខែមីនា ក្នុងល្បឿនប្រហែល ២២ម៉ាយល៍ ក្នុងមួយម៉ោង (៣៥,៤គីឡូម៉ែត្រ ក្នុងមួយម៉ោង)។

បើយោងតាមមន្ត្រី ៣នាក់ដែលដឹងពីផែនការនេះ បានប្រាប់ថា នាវាចម្បាំងនេះត្រូវបានគេជឿថា កំពុងដឹកកងទ័ពមកពីអង្គភាពបេសកកម្មម៉ារីនទី៣១ (MEU) ដែលមានមូលដ្ឋាននៅកោះ Okinawa ដែលជាកម្លាំងឆ្លើយតបរហ័សចំនួន ២.២០០នាក់ បន្ទាប់ពីមន្ទីរបញ្ចកោណបានបញ្ជាឲ្យដាក់ពង្រាយអង្គភាពនេះ ។

ដោយមានមូលដ្ឋាននៅទីក្រុង Sasebo ប្រទេសជប៉ុន នាវា USS Tripoli មានប្រវែងជិត ២៦០ម៉ែត្រ ដោយមានទំងន់ ៤៥.០០០តោន។ ដើមឡើយ វាបម្រើជានាវាផ្ទុកយន្តហោះតូចមួយ។ ការធ្វើចរាចររបស់នាវាចម្បាំងនេះ បង្ហាញពីរបៀបដែលជម្លោះនៅតំបន់មជ្ឈិមបូព៌ា កំពុងជះឥទ្ធិពលជាយុទ្ធសាស្ត្រ លើតំបន់អាស៊ីអាគ្នេយ៍៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        7
រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        15
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ

2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm