ថ្នាក់ដឹកនាំ​កីឡា​កា​រ៉ា​តេ​ម៉ាឡេស៊ី​ជឿជាក់​កម្ពុជា​រៀបចំ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដោយ​ជោគជ័យ​

2022/03/29 06:13:56 pm        108

​ការ៉ាតេ៖ លោក Arivalagan Ponniyah នាយក​បច្ចេកទេស​ក្រុម​កា​រ៉ា​តេ​ជម្រើស​ជាតិ​ម៉ាឡេស៊ី បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា កម្ពុជា​នឹង​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដោយ​ជោគជ័យ បន្ទាប់ពី​ឆ្លងកាត់​ការរៀបចំ​ការប្រកួត​កីឡា​កា​រ៉ា​តេ​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍លើក​ទី​៩ យ៉ាង​ល្អប្រសើរកាលពី​ថ្មីៗ។​

​ថ្នាក់ដឹកនាំ​កីឡា​កា​រ៉ា​តេ​ម៉ាឡេស៊ី​រូប​នេះបាន​ថ្លែង​កោតសរសើរ​ចំពោះ​ប្រទេស​កម្ពុជា ទោះបី​ទើប​រៀបចំ​ព្រឹត្តិការណ៍​អន្តរជាតិ​នេះ​លើកដំបូង តែ​ការរៀបចំ​ពិតជា​ល្អ​ខ្លាំង ទាំង​ការ​ស្នាក់នៅ ហូបចុក និង​ធ្វើដំណើរ។ តាមរយៈ​នេះ​លោក​រំពឹង​ថា ជា​សញ្ញាណ​វិជ្ជមាន​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ធ្វើ​ម្ចាស់ផ្ទះ ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើកដំបូងនា​ឆ្នាំ​២០២៣ ហើយ​លោក​សង្ឃឹមថានឹង​បាន​ដឹកនាំ​ក្រុម​មក​ចូលរួម​ជាថ្មី​ទៀត​ផង។​

​​គួរ​បញ្ជាក់​ថា ម៉ាឡេស៊ី​បាន​បញ្ជូន​ប្រតិភូ និង​អត្ត​ព​លិ​ក​សរុប​ជាង ៤០​នាក់​មក​ចូលរួម​ប្រកួត​កីឡា​កា​រ៉ា​តេ​ជើងឯក​អាស៊ាន​នៅ​កម្ពុជាកាលពី​ចុង​សប្ដាហ៍​កន្លងទៅ ហើយ​បញ្ចប់​ជាមួយ​លទ្ធផល​ដ៏​ល្អ​ប្រសើរដោយ​ឈរ​លេខ​៣ ក្នុងចំណោម ៩​ប្រទេសបន្ទាប់ពី​ដណ្ដើមបាន​មេដាយមាស ៥ ប្រាក់ ៣ និង​សំរឹទ្ធ ៤ សរុប ១២​គ្រឿង តាម​ពីក្រោយ​វៀតណាមដែល​ឈរ​កំពូល​តារាង​ឈ្នះ​មេដាយមាស ៥ ប្រាក់ ៥ និង​សំរឹទ្ធ ៣ និង​ឥណ្ឌូនេស៊ីដែល​ឈរ​លេខ​២ ឈ្នះ​មេដាយមាស ៥ ប្រាក់ ៣ និង​សំរឹទ្ធ ៦។ រីឯ​កម្ពុជាឈរ​លេខ​៤ ឈ្នះ​មេដាយមាស ១ ប្រាក់ ១ និង​សំរឹទ្ធ ៥៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        129
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm