អាមេរិក កំពុងពិចារណាលើការពង្រឹងយោធា ខណៈសង្គ្រាមអ៊ីរ៉ង់អាចឈានចូលដល់ដំណាក់កាលថ្មី

2026/03/19 03:58:45 pm        124

មន្ត្រីអាមេរិកម្នាក់ និងមនុស្សបីនាក់ដែលដឹងបញ្ហាបនេះ បានឲ្យដឹងថា រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump កំពុងពិចារណាដាក់ពង្រាយកងទ័ពអាមេរិករាប់ពាន់នាក់ ដើម្បីពង្រឹងប្រតិបត្តិការរបស់ខ្លួននៅមជ្ឈិមបូព៌ា ខណៈយោធាអាមេរិក កំពុងរៀបចំសម្រាប់ជំហានបន្ទាប់ដែលអាចធ្វើទៅបាននៅក្នុងយុទ្ធនាការរបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់ ។    

ការដាក់ពង្រាយនេះអាចជួយផ្តល់ឱ្យលោកTrump នូវជម្រើសបន្ថែម ខណៈលោកកំពុងពិចារណាពង្រីកប្រតិបត្តិការរបស់សហរដ្ឋអាមេរិក ស្របពេលសង្គ្រាមអ៊ីរ៉ង់បានចូលដល់សប្តាហ៍ទីបីរួចទៅហើយ។ 

ប្រភពចំនួនបួន រួមទាំងមន្ត្រីអាមេរិកពីររូប បានឲ្យដឹងថា ជម្រើសទាំងនោះរួមមានការធានាសុវត្ថិភាពសម្រាប់នាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ (Hormuz) ជាបេសកកម្មមួយដែលនឹងត្រូវសម្រេចជាចម្បងតាមរយៈកងកម្លាំងអាកាស និងកងទ័ពជើងទឹក។ ប៉ុន្តែការធានាសុវត្ថិភាពច្រកសមុទ្រក៏អាចមានន័យថាការដាក់ពង្រាយកងទ័ពអាមេរិកទៅកាន់ឆ្នេរសមុទ្រអ៊ីរ៉ង់ផងដែរ ។ 

មនុស្សបីនាក់ដែលបានដឹងបញ្ហានេះ និងក្រុមមន្ត្រីអាមេរិកបីនាក់ទៀត បាននិយាយថារដ្ឋបាលលោកTrump ក៏បានពិភាក្សាអំពីជម្រើសក្នុងការបញ្ជូនកងកម្លាំងជើងគោកទៅកាន់កោះ Kharg របស់អ៊ីរ៉ង់ ដែលជាមជ្ឈមណ្ឌលសម្រាប់ការនាំចេញប្រេង៩០% របស់អ៊ីរ៉ង់ ផងដែរ។ ប្រតិបត្តិការបែបនេះនឹងមានហានិភ័យខ្ពស់។ អ៊ីរ៉ង់មានសមត្ថភាពទៅដល់កោះនេះដោយមីស៊ីល និងយានដ្រូន។  

ការប្រើប្រាស់កងទ័ពជើងគោករបស់សហរដ្ឋអាមេរិកណាមួយ សូម្បីតែសម្រាប់បេសកកម្មមានកំណត់ក៏ដោយ ក៏អាចបង្កហានិភ័យនយោបាយយ៉ាងធ្ងន់ធ្ងរសម្រាប់លោក Trump ផងដែរដោយសារតែការគាំទ្រតិចតួចក្នុងចំណោមសាធារណជនអាមេរិកចំពោះយុទ្ធនាការលើអ៊ីរ៉ង់ ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        67
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        64
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        62

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm