មេដឹកនាំប្លុកអឺរ៉ុប ជំរុញហុងគ្រី ឱ្យដកការរារាំងលើប្រាក់កម្ចី ៩០ពាន់លានអឺរ៉ូ របស់អ៊ុយក្រែន

2026/03/19 04:43:07 pm        95

ក្នុងកិច្ចប្រជុំកំពូលមួយក្នុងទីក្រុងព្រុចសែល ថ្ងៃព្រហស្បតិ៍ (១៩ មីនា) នេះ បណ្ដាមេដឹកនាំសហភាពអឺរ៉ុប រំពឹងថានឹងដាក់សម្ពាធយ៉ាងខ្លាំងលើនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ដើម្បីឱ្យលោកដកការរារាំងលើប្រាក់កម្ចីដ៏សំខាន់ចំនួន ៩០ពាន់លានអឺរ៉ូ (ប្រមាណ ១០៣ពាន់លានដុល្លារ) របស់ប្លុកអឺរ៉ុប ទៅឱ្យអ៊ុយក្រែន ដើម្បីបន្តការប្រយុទ្ធប្រឆាំងនឹងប្រតិបត្តិការយោធារបស់រុស្ស៊ី។

មេដឹកនាំប្លុកអឺរ៉ុប បានឯកភាពលើឥណទាននេះតាំងតែពីខែធ្នូ ឆ្នាំមុនមកម៉្លេះ ប៉ុន្តែលោក Orban ដែលមានទំនាក់ទំនងល្អជាមួយរុស្ស៊ី និងបានប៉ះទង្គិចពាក្យសម្តីជាញឹកញាប់ជាមួយលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានរារាំងមិនឱ្យអនុវត្តដំណើរការឥណទាននេះបានឡើយកាលពីខែមុន ដោយលើកឡើងពីវិវាទជុំវិញបំពង់បង្ហូរប្រេងដែលរងការខូចខាតដោយសារសង្រ្គាម។

មន្ត្រីជាច្រើនបាននិយាយថា បំពង់បង្ហូរប្រេង Druzhba ដែលដឹកជញ្ជូនប្រេងរុស្ស៊ីឆ្លងកាត់អ៊ុយក្រែន ទៅកាន់ហុងគ្រី និងស្លូវ៉ាគី បានរងការខូចខាតដោយសារការវាយប្រហាររបស់រុស្ស៊ី កាលពីខែមករា។ អ៊ុយក្រែននិយាយថា ខ្លួននឹងត្រូវចំណាយពេលមួយរយៈដើម្បីជួសជុល ប៉ុន្តែហុងគ្រីអះអាងថា បំពង់បង្ហូរប្រេងនេះគឺរួចរាល់អាចដំណើរការបានហើយ។ 

ក្នុងកិច្ចប្រជុំកំពូលនេះ ក្រុមអ្នកការទូតនិយាយថា មេដឹកនាំដទៃទៀតនៃប្លុកដែលមានសមាជិក ២៧ប្រទេសនេះ រំពឹងថានឹងលើកយកកិច្ចព្រមព្រៀងរបស់លោក Zelenskyy ក្នុងសប្តាហ៍នេះ ដើម្បីជួសជុលបំពង់បង្ហូរប្រេងដោយមានជំនួយបច្ចេកទេស និងមូលនិធិពីសហភាពអឺរ៉ុប មកធ្វើជាសំអាង ដើម្បីដាក់សម្ពាធឱ្យលោក Orban បោះបង់ការជំទាស់របស់លោកចំពោះប្រាក់កម្ចីនេះ។ ជំហររបស់លោក Orban បានបង្កឱ្យមានការខឹងសម្បារក្នុងចំណោមមេដឹកនាំប្លុកអឺរ៉ុបផ្សេងទៀត ខណៈទីក្រុងគីវ នឹងខ្វះខាតថវិកាក្នុងពេលប៉ុន្មានសប្តាហ៍ដ៏ខ្លីខាងមុខ ប្រសិនបើមិនទទួលបានមូលនិធិថ្មីទេនោះ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        48
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        51
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា

2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm