ទឹកឃ្មុំព្រៃមណ្ឌលគិរី ចុះ​បញ្ជី​ជាផលិតផល​សម្គាល់ភូមិសាស្រ្ត​ នឹង​ជួយ​បង្កើន​ចំណូល​ដល់កសិករ

2022/03/29 06:26:26 pm        422

មណ្ឌលគិរី៖ “ទឹកឃ្មុំព្រៃមណ្ឌលគិរី” ត្រូវបានទទួលស្គាល់ជាផលិតផលសម្គាល់ភូមិសាស្ដ្រពីរាជរដ្ឋាភិបាលកម្ពុជា នឹងចូលរួមលើកកម្ពស់គុណភាព និងស្តង់ដារអនាម័យ ក៏ដូចជាបង្កើនច្រវ៉ាក់តម្លៃ បង្កើតការងារ និងជាពិសេសលើកកម្ពស់ជីវភាពប្រជាកសិករ។

ក្នុងកិច្ច​សម្ភាសន៍​ជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី២៩ ​ខែមីនានេះ ​លោក ស្រើវ សុវណ្ណនី​ ប្រធាន​សមាគមអភិរក្សឃ្មុំព្រៃខេត្តមណ្ឌលគិរី ​បានឲ្យដឹងថា បច្ចុប្បន្ន​សមាគម​មាន​សមាជិក​ជាអ្នកប្រមូលឃ្មុំព្រៃសរុបជិត ​៤៥០នាក់ ​ដែលស្ថិតនៅក្នុងសហគមន៍ព្រៃឈើចំនួន ១១ មានក្រុមហ៊ុនចំនួន៣ ​និងអ្នកទិញលក់ទឹកឃ្មុំចំនួន ៨នាក់។ ជាមធ្យមសមាជិករបស់​សមាគម​ទាំងអស់អាចប្រមូលទឹកឃ្មុំ បានប្រហែល ៣០តោន ក្នុង១ឆ្នាំ។

លោកសង្ឃឹមថា ​ទឹកឃ្មុំព្រៃមណ្ឌលគិរី ក្រោយ​បាន​ទទួល​ស្គាល់​ផ្លូវការ​ជាផលិតផល​សម្គាល់​ភូមិសាស្ដ្រ ​នឹងធ្វើឲ្យប្រជាកសិករមានការងារធ្វើ ​មានចំណូលប្រចាំថ្ងៃ និងមានជីវភាពល្អ​ប្រសើរ​ជាងមុន។ លើសពីនេះទៀត​ នឹងធ្វើឲ្យពួកគាត់មានការយល់ដឹងច្បាស់​ និងចូលរួមកាន់តែសកម្ម​ថែមទៀត​ក្នុងការការពារ ​និងអភិរក្សធនធានធម្មជាតិ។

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ទឹកឃ្មុំព្រៃមណ្ឌលគិរី” កាលពីថ្ងៃទី២៧​ ខែមីនា ឆ្នាំ២០២២កន្លងទៅ ​នៅខេត្តមណ្ឌលគិរី ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី​ក្រសួងពាណិជ្ជកម្ម ​បានមានប្រសាសន៍ថា ​ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្ត “ទឹកឃ្មុំព្រៃ​មណ្ឌលគិរី” គឺដើម្បីផ្តល់កិច្ចការពារកម្ម​សិទ្ធិ​បញ្ញា​ដល់​សមាគម​អភិរក្សឃ្មុំព្រៃ​ខេត្តមណ្ឌលគិរី ដែល​ជា​ម្ចាស់ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ​ ក្រោមច្បាប់ស្តីពី ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ​នៃកម្ពុជា និងដើម្បីទប់ស្កាត់ការក្លែងបន្លំម៉ាក​សម្គាល់ភូមិសាស្រ្តទំនិញ “ទឹកឃ្មុំព្រៃមណ្ឌលគិរី” នៅលើ​ទីផ្សារជាតិ និងអន្តរជាតិ, ​អភិរក្សចំណេះដឹង-ចំណេះធ្វើ និង​ទេពកោសល្យ​តាមបែបប្រពៃណី​របស់​ប្រជាកសិករ និងសហគមន៍ជនជាតិពូនង ​ក្នុងខេត្តតាមរយៈការរៀបចំចងក្រងសៀវភៅបន្ទុក និង​ចូលរួមអភិរក្សតំបន់ព្រៃការពារ ​ធនធានធម្មជាតិ និងទាក់ទាញភ្ញៀវទេសចរ។ល។

គិតមកដល់ពេលនេះ ក្រសួងពាណិជ្ជកម្ម​ បានចុះបញ្ជីម៉ាកសម្គាល់​ភូមិសាស្ត្រទំនិញ មាន​សក្តានុពលចំនួន៤ រួមមាន៖ “ម្រេចកំពត” “ស្ករត្នោតកំពង់ស្ពឺ” “ក្រូចថ្លុងកោះទ្រង់” និង “ទឹកឃ្មុំព្រៃមណ្ឌលគិរី” និងគ្រោងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញបន្ថែមទៀត រួមមាន៖ “អំបិល និងផ្កាអំបិលកំពត” “បង្កងតាកែវ” និង “ទឹកត្រីកំពត”៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm