ភ្លៀងកក់ខែមួយមេយ៉ាងធំ ពលរដ្ឋនាំគ្នាចាប់សត្វហ៊ីងមកធ្វើទទួលទាន និងខ្លះទៀត​យក​ទៅ​លក់លើទីផ្សារ

2022/03/29 06:43:28 pm        957

ស្ទឹងត្រែង៖ ភ្លៀងធ្លាក់កក់ខែមួយមេយ៉ាងធំ ប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែង ដែលនិយមចូលចិត្តបរិភោគសត្វហ៊ីង តែងតែនាំគ្នាចេញចាប់យកមកធ្វើទទួលទាន និងខ្លះទៀតចាប់យកទៅលក់លើទីផ្សារផងដែរ។

លោកសុខ ចាន់វីរៈ អ្នកលក់ដូរនៅក្នុងផ្សារសាមគ្គីស្ទឹងត្រែង បានឲ្យដឹងថា សត្វហ៊ីងត្រូវបានគេចាប់យកមកលក់ច្រើនណាស់​ បន្ទាប់ពីភ្លៀងធ្លាក់កក់ខែ២ទៅ៣មេ នៅក្នុងខេត្ត ហើយតម្លៃថ្លៃកប់ពពក ។

លោក បន្ដថា កាលពីថ្ងៃភ្លៀងកក់ខែដំបូង សត្វហ៊ីងត្រូវបានគេយកមកលក់ត្រឹម១គីឡូក្រាម​ត្រឹម ១៥០០០រៀលប៉ុណ្ណោះ តែនៅថ្មីៗនិងយប់ថ្ងៃទី២៧ខែមីនា ២០២២នេះ​មាន​ភ្លៀង​ធ្លាក់កក់​ខែ​យ៉ាងខ្លាំងទៀត អ្នកដើរចាប់សត្វហ៊ីងយកមកលក់លើទីផ្សារ មានតម្លៃរហូតដល់ទៅ២ម៉ឺនរៀល អ្នកខ្លះលក់បានដល់ទៅ២៥០០០រៀលឯណោះ។

អ្នកចាប់សត្វហ៊ីងលក់ ​បានឲ្យដឹងថា សត្វហ៊ីង​នៅរដូវភ្លៀងធ្លាក់​កក់​ខែដំបូង ហ៊ីងមិនទាន់​បើក​មាត់ទេ​ ហើយ​វាក៏មិន​ទាន់​ស៊ី​ចំណី​អ្វី​ផ្ដេសផ្ដាស​ដែរ ដូចនេះ​ហើយ​បងប្អូន​ដែល​និយម​ហូប​សត្វហ៊ីង ហើយ​អ្នក​ខ្លះ​គេ​បាន​ទិញយកទៅប្រឡាក់​ហាលងៀត​ទុក​និង​អ្នកខ្លះ​ទិញ​មកធ្វើម្ហូបភ្លាមៗ​តាម​តម្រូវការ​ចូលចិត្តរបស់ពួកគេ។

លោកស្រី សមវិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្តីទី ខេត្តស្ទឹងត្រែង ​បានឲ្យដឹងថា៖ មូលហេតុ​ដែលនាំឲ្យសត្វហ៊ីងធម្មជាតិឡើងថ្លៃ ដល់រាប់ម៉ឺនរៀលបែបនេះ គឺ​ដោយសារ​តែ​មាន​តម្រូវ​ការ​បរិភោគកើនឡើងកាន់តែច្រើន ម្យ៉ាងទៀត ការ​បរិភោគ​សត្វហ៊ីង ​ពលរដ្ឋខេត្តស្ទឹងត្រែង ​ពួកគាត់​ហូបតែ​ពេលភ្លៀងធ្លាក់​កក់​ខែដំបូងតែប៉ុណ្ណោះ​ នៅ​ពេលរដូវ​វស្សារភ្លៀងធ្លាក់​ជោគជាំ​គេ​លែងហូប៕ អត្ថបទ៖ មាស ផល្លា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm