ក្រុមហង្សក្រហម Liverpool បានក្លាយជាក្រុមអង់គ្លេសទីពីរប៉ុណ្ណោះឡើងវគ្គ ៨ ក្រុមចុងក្រោយ Champions League ជាមួយកាំភ្លើងធំ Arsenal បន្ទាប់ពីជ័យជំនះលើ Galatasaray ៤-០ ជើងទីពីរ និងសរុបទាំងពីរជើង ៤-១។
បរាជ័យ ១-០ នៅទឹកដីទួកគីសប្តាហ៍មុន ក្រុមរបស់លោក Arne Slot មិនបង្អង់ពេលយូរឡើយ ខណៈខ្សែបម្រើហុងគ្រី Dominik Szoboszlai រកបានគ្រាប់នាំមុខនៅនាទីទី ២៥។
ក្រុមភ្ញៀវទួកគីមិនមានអ្វីតបតឡើយ ខណៈវគ្គទីពីរពួកគេផុតកាន់តែជ្រៅនៅពេលខ្សែប្រយុទ្ធបារាំង Hugo Ekitike បន្ថែមគ្រាប់នាំមុខ ២-០។
Ryan Gravenberch និង Mohamed Salah រកបានម្នាក់មួយគ្រាប់ទៀតឱ្យ Liverpool យកឈ្នះ Galatasaray យ៉ាងកក់ក្តៅ ៤-០ និងសរុបទាំងពីរជើង ៤-១។
វគ្គ ១៦ ក្រុមចុងក្រោយ Liverpool នឹងត្រូវជួបជាមួយ Paris Saint Germain ដែលជាក្រុមការពារតំណែងជើងឯក និងធ្លាប់ទម្លាក់ពួកគេរដូវកាលមុន៕ អត្ថបទ៖នាង សុភាវុធ


