[UPDATE] លោក Anutin ជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថៃឡើងវិញ បន្ទាប់ពីយកឈ្នះគូប្រជែងក្នុងការបោះឆ្នោតសភា

2026/03/19 09:05:03 pm        147

លោក Anutin Charnvirakul ត្រូវបានបោះឆ្នោតជ្រើសតាំងជាថ្មីឱ្យក្លាយជានាយករដ្ឋមន្ត្រីថៃជាផ្លូវការ នៅថ្ងៃព្រហស្បតិ៍ (១៩ មីនា) នេះ បន្ទាប់ពីបានឆ្លងកាត់ការបោះឆ្នោតនៅក្នុងសភាដោយជោគជ័យ ដែលនេះជាការទទួលបានអាណត្តិថ្មី ដែលអាចនាំមកនូវស្ថិរភាពខ្លះសម្រាប់ប្រទេសដែលញាំញីដោយរឿងអាស្រូវនយោបាយ និងភាពចលាចលជាយូរមកហើយនេះ។

លោក Anutin មកពីគណបក្សភូមិចៃថៃ បាននាំមុខតាំងពីចាប់ផ្តើមនៅក្នុងការបោះឆ្នោត ដែលបានយកឈ្នះលើគូប្រជែងដ៏ធំបំផុតរបស់ខ្លួន គឺលោក Natthaphong Ruengpanyawut មេដឹកនាំគណបក្សប្រជាជនថៃ (People's Party) ដែលជាបក្សទទួលបានចំណាត់ថ្នាក់លេខពីរយ៉ាងគួរឱ្យភ្ញាក់ផ្អើលកាលពីខែមុន នៅក្នុងការបោះឆ្នោតសកល។

លោក Anutin ក្លាយជានាយករដ្ឋមន្ត្រីថៃដំបូងគេ ដែលត្រូវបានបោះឆ្នោតឱ្យកាន់តំណែងវិញក្នុងពេលពីរទសវត្សរ៍មកនេះ ដែលចំណុចនេះបង្ហាញឱ្យឃើញពីភាពរង្គោះរង្គើដែលបានញាំញីសេដ្ឋកិច្ចថៃអស់ពេលជាយូរ។ កិច្ចព្រមព្រៀងក្រុមចម្រុះរបស់បក្សភូមិចៃថៃ ជាមួយបក្សភឿថៃ ដែលកំពុងចុះខ្សោយឥទ្ធិពលនយោបាយ រួមជាមួយនឹងបក្សតូចៗមួយចំនួនទៀត ធ្វើឱ្យលោករក្សាបាននូវជំហររឹងមាំក្នុងការបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍នេះ ដោយលោក Anutin ទទួលបានសំឡេងគាំទ្រ ២៥១សំឡេងយ៉ាងងាយ ដែលជាតួលេខចាំបាច់ដើម្បីឈ្នះឆ្នោត។ ក្រុមចម្រុះរបស់លោក Anutin ត្រូវបានរំពឹងថា នឹងគ្រប់គ្រងអាសនៈចំនួន ២៩២ ក្នុងចំណោមអាសនៈសរុប ៤៩៩ នៅក្នុងសភាថៃ នាពេលបច្ចុប្បន្ន។

អំឡុងពេលឈានទៅដល់ការបោះឆ្នោតនេះ លោក Anutin វ័យ ៥៩ឆ្នាំ បានប្តេជ្ញាថា នឹងចាប់ផ្តើមការងារភ្លាមៗលើការបង្កើតគណៈរដ្ឋមន្ត្រី និងដោះស្រាយបញ្ហាដ៏ច្រើនលើសលប់របស់ថៃ។ លោកបានប្រាប់ក្រុមសមាជិកសភាជាគូប្រជែងថា៖ «សំឡេងរបស់អ្នកទាំងអស់គ្នាត្រូវបានដឹងឮស្មើៗគ្នា។ លោកត្រៀមខ្លួនទទួលយកការផ្តល់យោបល់ ដើម្បីឱ្យលោកអាចបំពេញភារកិច្ចជាប្រមុខរដ្ឋាភិបាល។ ទាំងអស់គ្នាមានគោលដៅដូចគ្នា នោះគឺសុខុមាលភាពរបស់ប្រជាជន»៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        26
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        34
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm