វិបត្តិថាមពលដោយសារសង្គ្រាមអ៊ីរ៉ង់ ជំរុញឱ្យពិភពលោករិះរកវិធីកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល

2026/03/19 10:27:28 pm        75

សារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីថ្ងៃពុធ (១៨ មីនា) ដោយដកស្រង់សម្ដីអ្នកវិភាគថា វិបត្តិថាមពលដែលបណ្តាលមកពីសង្រ្គាមអ៊ីរ៉ង់ បានធ្វើឱ្យអ្នកបង្កើតគោលនយោបាយជុំវិញពិភពលោក ត្រឡប់មកពិចារណាឡើងវិញនូវមធ្យោបាយកាត់បន្ថយការពឹងផ្អែករយៈពេលវែងលើការនាំចូលប្រេង និងឧស្ម័ន ជាមួយនឹងសំណើពង្រីកថាមពលនុយក្លេអ៊ែរ និងថាមពលកកើតឡើងវិញ បង្កើនការស្តុកទុកជាយុទ្ធសាស្ត្រ និងផលិតកម្មក្នុងស្រុក ក៏ដូចជាការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ពីបរទេសផងដែរ។

ច្រកសមុទ្រហ័រមូស ដែលជាផ្លូវនាវាចរណ៍ដ៏សំខាន់សម្រាប់អត្រា ២០% នៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវរបស់ពិភពលោក ត្រូវបានបិទដោយអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលបង្កវិបត្តិថាមពលសកល។ នេះគឺជាលើកទីបីហើយក្នុងទសវត្សរ៍នេះ ដែលវិបត្តិថាមពលអន្តរជាតិបានបង្ខំឱ្យរដ្ឋាភិបាលនានា ត្រូវគិតគូរពីហានិភ័យនៃពិភពលោកដែលពឹងផ្អែកខ្លាំងពេកលើលំហូរដោយសេរីនៃប្រេងឥន្ធនៈ។

វិបត្តិនេះក៏ជំរុញឱ្យមានទស្សនៈថា យុគសម័យឥន្ធនៈហ្វូស៊ីលត្រូវតែបញ្ចប់។ ប្រទេសនានាដែលប្រើថាមពលធំជាងគេបំផុតលើពិភពលោក ឥឡូវនេះកំពុងត្រឡប់ទៅរៀបចំផែនការសារជាថ្មីវិញ។ កាលពីសប្តាហ៍មុន អឺរ៉ុបបានបង្ហាញនូវការធានាហិរញ្ញវត្ថុថ្មីៗសម្រាប់ថាមពលអាតូមិក បន្ទាប់ពីបានបិទរោងចក្រនុយក្លេអ៊ែរអស់រាប់ទសវត្សរ៍មកហើយ។ ចំណែកប្រទេសនាំចូលធំៗផ្សេងទៀត កំពុងរៀបចំផែនការស្វែងរកប្រភពឥន្ធនៈពីអ្នកផ្គត់ផ្គង់ចម្រុះជាច្រើន ដើម្បីទប់ស្កាត់ហានិភ័យ។

លោក Wang Jin សមាជិកជាន់ខ្ពស់នៅស្ថាប័នស្រាវជ្រាវមួយនៅចិន បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា៖ «នៅទូទាំងពិភពលោក រដ្ឋាភិបាលនានានឹងពិចារណាឡើងវិញនូវខ្សែច្រវាក់ផ្គត់ផ្គង់ថាមពល និងប្រព័ន្ធផលិតកម្មរបស់ពួកគេ ហើយប្រហែលជានឹងយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះថាមពលនុយក្លេអ៊ែរ និងថាមពលស្អាត»៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        10
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        79
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm