លោក Trump អាចនឹងជំរុញឱ្យជប៉ុន ជួយក្នុងសង្រ្គាមអ៊ីរ៉ង់ ក្នុងជំនួបសេតវិមាននៅថ្ងៃព្រហស្បតិ៍នេះ

2026/03/19 03:37:27 pm        63

អតីតមន្ត្រីសេតវិមាន បាននិយាយកាលពីថ្ងៃពុធថា ប្រធានាធិបតីអាមេរិក លោក Donald Trump អាចនឹងប្រើប្រាស់ជំនួបនៅសេតវិមានជាមួយនាយករដ្ឋមន្ត្រីជប៉ុន នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា នេះ ដើម្បីដាក់សម្ពាធសុំជំនួយក្នុងសង្រ្គាមអ៊ីរ៉ង់ ដែលរឿងនេះបានដាក់លោកស្រី Sanae Takaichi ឱ្យស្ថិតក្នុងស្ថានភាពដ៏លំបាក ខណៈទីក្រុងតូក្យូកំពុងពិចារណាថា តើខ្លួនអាចផ្តល់ការគាំទ្របានកម្រិតណា។

លោក Trump បានរិះគន់សម្ព័ន្ធមិត្តចំពោះការគាំទ្រដ៏តិចតួចក្នុងយុទ្ធនាការយោធារបស់អាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ ហើយលោកបាននិយាយថា អាមេរិកមិនត្រូវការជំនួយអ្វីទាំងអស់។ យ៉ាងណាក៏ដោយ លោកនៅតែបន្តជំរុញឱ្យមាននាវាបន្ថែមទៀតដើម្បីបោសសម្អាតមីន និងអមដំណើរការពារនាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រហ័រមូស ដែលភាគច្រើនត្រូវបានបិទដោយអ៊ីរ៉ង់។

លោក Trump ធ្វើជាម្ចាស់ផ្ទះស្វាគមន៍លោកស្រី Takaichi សម្រាប់ទស្សនកិច្ចនៅសេតវិមាន ដែលគ្រោងទុកជាយូរមកហើយ។ កាលពីថ្ងៃពុធ លោកស្រី Takaichi បាននិយាយថា លោកស្រីនឹងរំលឹកដល់ប្រធានាធិបតី Trump អំពីអ្វីដែលជប៉ុន «អាចធ្វើបាន និងមិនអាចធ្វើបាន» ទាក់ទងនឹងស្ថានភាពមជ្ឈិមបូព៌ា មុនកិច្ចប្រជុំកំពូលនៅទីក្រុងវ៉ាស៊ីនតោន។ រហូតមកដល់ពេលនេះ លោកស្រី Takaichi មិនទាន់ផ្តល់ជំនួយលើបញ្ហាច្រកសមុទ្រហ័រមូសនៅឡើយទេ។ សម្ព័ន្ធមិត្តអាមេរិកផ្សេងទៀត ដូចជាអាល្លឺម៉ង់ អ៊ីតាលី និងអេស្ប៉ាញ បានបដិសេធមិនចូលរួមក្នុងបេសកកម្មណាមួយនៅតំបន់ឈូងសមុទ្រឡើយ ដែលធ្វើឱ្យលោក Trump ខឹងសម្បាយ៉ាងខ្លាំង។

លោក Chris Johnstone អតីតមន្ត្រីសេតវិមាន បានលើកឡើងថា៖ «ជំនួបនេះក្លាយជាទស្សនកិច្ចដ៏តានតឹងសម្រាប់លោកស្រី Takaichi»។ លោកបន្តថា៖ «នាយករដ្ឋមន្រ្តីជប៉ុនរូបនេះធ្លាប់សង្ឃឹមថា ខ្លួននឹងក្លាយជាអ្នកចុងក្រោយគេដែលអាចជំរុញគំនិតមួយចំនួនរបស់លោក Trump មុនទស្សនកិច្ចរបស់លោកទៅប្រទេសចិន។ ប៉ុន្តែផ្ទុយទៅវិញ លោកស្រីបែរជាក្លាយជាសម្ព័ន្ធមិត្តដំបូងគេដែលត្រូវឆ្លើយតបសំណើសុំជំនួយក្នុងជំនួបដោយផ្ទាល់ជាមួយលោក Trump លើបញ្ហាមជ្ឈិមបូព៌ាទៅវិញ»៕

អត្ថបទដែលទាក់ទង

ស្រ្តីហ្កាហ្សា រក្សាបុណ្យប្រពៃណី Eid ឲ្យនៅរស់រវើក បើទោះបីជាជួបកង្វះខាតក៏ដោយ
2026/03/19 09:26:54 pm        2
រដូវផ្ការីកសាគូរ៉ា ចាប់ផ្តើមជាផ្លូវការនៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាថ្ងៃព្រហស្បតិ៍នេះ
2026/03/19 08:40:58 pm        1
កងកម្លាំងប្រដាប់អាវុធ៖ ការវាយប្រហារបន្ថែមទៀតលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ីរ៉ង់ នឹងនាំឲ្យមានការសងសឹកខ្លាំងជាងមុន
2026/03/19 08:34:19 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្រ្តីហ្កាហ្សា រក្សាបុណ្យប្រពៃណី Eid ឲ្យនៅរស់រវើក បើទោះបីជាជួបកង្វះខាតក៏ដោយ

2026/03/19 09:26:54 pm
​រដូវផ្ការីកសាគូរ៉ា ចាប់ផ្តើមជាផ្លូវការនៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាថ្ងៃព្រហស្បតិ៍នេះ
2026/03/19 08:40:58 pm
​កងកម្លាំងប្រដាប់អាវុធ៖ ការវាយប្រហារបន្ថែមទៀតលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ីរ៉ង់ នឹងនាំឲ្យមានការសងសឹកខ្លាំងជាងមុន
2026/03/19 08:34:19 pm
​ប្រព័ន្ធផ្សព្វផ្សាយ៖ សមាជិកសភាអ៊ីរ៉ង់ស្នើយកថ្លៃឈ្នួលលើការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz
2026/03/19 08:33:26 pm
​អ៊ីរ៉ង់អំពាវនាវឲ្យមានការសម្របសម្រួលក្នុងតំបន់ អំឡុងជំនួបតាមទូរស័ព្ទជាមួយទួរគី អេហ្ស៊ីប និងប៉ាគីស្ថាន
2026/03/19 08:24:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/18 04:01:51 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/17 09:02:30 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/18 06:17:59 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/18 08:30:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am