រដ្ឋមន្ត្រីការបរទេសនិយាយថា អ៊ីស្រាអែល ចង់បានសន្តិភាពជាមួយលីបង់ ប៉ុន្តែគ្មានក្រុមហេសបូឡា

2026/03/19 10:41:24 pm        120

រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar បាននិយាយនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីបារាំងរបស់ខ្លួន គឺលោក Jean-Noel Barrot ថា អ៊ីស្រាអែលចាប់អារម្មណ៍ក្នុងការកសាងទំនាក់ទំនងសន្តិភាពជាមួយលីបង់ ហើយចាត់ទុកអង្គការស៊ីអ៊ីតហេសបូឡា ជាឧបសគ្គចម្បងចំពោះសន្តិភាព។ 

លោក Saar បានសរសេរនៅលើបណ្តាញសង្គម X ថា៖«អ៊ីស្រាអែលមានចំណាប់អារម្មណ៍ក្នុងការឲ្យលីបង់ចូលរួមក្នុងដំណើរការនៃការធ្វើឲ្យមានប្រក្រតីភាពទំនាក់ទំនងនិងនិងសន្តិភាពនៅក្នុងតំបន់។ ឧបសគ្គចំពោះរឿងនេះ គឺក្រុមហេសបូឡា។ រដ្ឋាភិបាលលីបង់ ត្រូវតែចាត់វិធានការដ៏មានអត្ថន័យប្រឆាំងនឹងក្រុមហេសបូឡាលើគ្រប់វិស័យ៖ អាវុធ ប្រភពមូលនិធិ និងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ វិធានការផ្លូវច្បាប់ប្រឆាំងនឹងថ្នាក់ដឹកនាំរបស់ខ្លួន ហេដ្ឋារចនាសម្ព័ន្ធសង្គម និងអប់រំរបស់ខ្លួន អត្ថប្រយោជន៍សេដ្ឋកិច្ច និងអ្វីៗជាច្រើនទៀត»។

លោករដ្ឋមន្ត្រីបានបន្ថែមថា ប្រទេសរបស់លោក ប្តេជ្ញា «ការពារខ្លួន» ពីការវាយប្រហារដោយគ្រាប់ផ្លោងដែលមកពីទឹកដីលីបង់ និងធ្វើឡើងដោយក្រុមហេសបូឡា។ តាមគំនិតរបស់លោក ចលនានេះ «បានគ្រប់គ្រងលីបង់» ហើយកំពុងធ្វើសកម្មភាពស្របតាមផលប្រយោជន៍របស់អ៊ីរ៉ង់។

នាពេលថ្មីៗនេះ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បាននិយាយថា អាជ្ញាធរលីបង់បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែល ដែលកំពុងធ្វើប្រតិបត្តិការយោធា នៅតំបន់ភាគខាងត្បូងនៃប្រទេសនេះ ហើយបានស្នើធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចានេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        93
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        131
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm