សង្រ្គាមនិងបញ្ហាពន្ធ អាចជះឥទ្ធិពលខ្លាំងលើការបោះឆ្នោតនៅប្រទេសជាង៥០ ទូទាំងពិភពលោក ក្នុងឆ្នាំនេះ

2026/03/19 03:44:48 pm        74

ម្ចាស់ឆ្នោតក្នុងប្រទេសជាង៥០ នៅទូទាំងពិភពលោក កំពុងប្រឈមមុខនឹងភាពចលាចលដែលមិនធ្លាប់មានពីមុនមក ទាំងបញ្ហាសង្រ្គាមជាច្រើនកន្លែង ក៏ដូចជាភាពវឹកវរផ្នែកពន្ធគយ ខណៈពួកគេត្រៀមទម្លាក់សន្លឹកឆ្នោតរបស់ខ្លួននៅឆ្នាំ២០២៦ នេះ ជាមួយនឹងឱកាសដ៏កម្រក្នុងការបង្ហាញឱ្យច្បាស់នូវទស្សនៈរបស់ពួកគេលើយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ចំពោះសង្រ្គាម ពន្ធគយ និងជម្លោះសេដ្ឋកិច្ច។

ការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់អាមេរិក ក្នុងខែវិច្ឆិកា ខាងមុខ នឹងកំណត់ថា តើបក្សណាជាអ្នកគ្រប់គ្រងសភា ហើយនោះគឺជាការសាកល្បងដ៏សំខាន់សម្រាប់លោកប្រធានាធិបតីអាមេរិក Donald Trump ជាពិសេសប្រសិនបើសង្រ្គាមមជ្ឈិមបូព៌ា នៅតែបន្តអូសបន្លាយ។ ការដាក់ភ្នាល់លើគោលនយោបាយការបរទេសរបស់លោក Trump អាចនឹងរារាំងឱកាសរបស់បក្សសាធារណរដ្ឋ ខណៈម្ចាស់ឆ្នោតផ្តោតលើក្ដីបារម្ភថ្លៃចំណាយ ស្របពេលតម្លៃប្រេង ហក់ឡើងយ៉ាងគំហុក។

នៅដាណឺម៉ាក នាយករដ្ឋមន្ត្រី លោកស្រី Mette Frederiksen ចង់ទាញប្រយោជន៍ពីកំណើនការគាំទ្រលើជំហររបស់លោកស្រី ប្រឆាំងនឹងសម្ពាធរបស់អាមេរិក លើបញ្ហាកោះហ្គ្រីនលែន ក្នុងការបោះឆ្នោតសភាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី២៤ ខែមីនា សប្ដាហ៍ក្រោយនេះ។ នៅហុងគ្រី ការបោះឆ្នោតថ្ងៃទី១២ ខែមេសា គឺជាការគំរាមកំហែងដ៏ធំបំផុតចំពោះនាយករដ្ឋមន្ត្រីជាតិនិយមហុងគ្រី លោក Viktor Orban ដោយមានបក្សប្រឆាំងកណ្តាលនិយមស្តាំ កំពុងនាំមុខក្នុងការស្ទង់មតិភាគច្រើន។

នៅចក្រភពអង់គ្លេស ការបោះឆ្នោតក្នុងស្រុកជាធម្មតាមិនសូវទាក់ទាញការចាប់អារម្មណ៍ពីវិនិយោគិនបរទេសទេ ប៉ុន្តែការបោះឆ្នោតនៅថ្ងៃទី៧ ខែឧសភា ខាងមុខនេះ អាចនឹងមានលក្ខណៈខុសប្លែកពីមុន។ នៅអេត្យូពី និងហ្សំប៊ី ដែលសុទ្ធតែខកខានក្នុងការសងបំណុលសាធារណៈ នឹងបោះឆ្នោតនៅរដូវក្តៅឆ្នាំនេះ ដោយសេដ្ឋកិច្ចគឺជាកង្វល់ចម្បងរបស់ប្រជាជន។ ការបោះឆ្នោតផ្សេងៗក្នុងប្រទេសជាច្រើនទៀត រួមមាន កូឡុំប៊ី ប៉េរូ អ៊ីស្រាអែល និងប្រេស៊ីល ក៏នឹងឃើញមានបញ្ហាប្រឈមផងដែរ ខណៈការកើនឡើងតម្លៃប្រេង និងឥន្ធនៈទូទាំងពិភពលោក អាចធ្វើឱ្យអ្នកបោះឆ្នោតមានការខឹងសម្បា៕

អត្ថបទដែលទាក់ទង

ស្រ្តីហ្កាហ្សា រក្សាបុណ្យប្រពៃណី Eid ឲ្យនៅរស់រវើក បើទោះបីជាជួបកង្វះខាតក៏ដោយ
2026/03/19 09:26:54 pm        2
រដូវផ្ការីកសាគូរ៉ា ចាប់ផ្តើមជាផ្លូវការនៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាថ្ងៃព្រហស្បតិ៍នេះ
2026/03/19 08:40:58 pm        1
កងកម្លាំងប្រដាប់អាវុធ៖ ការវាយប្រហារបន្ថែមទៀតលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ីរ៉ង់ នឹងនាំឲ្យមានការសងសឹកខ្លាំងជាងមុន
2026/03/19 08:34:19 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្រ្តីហ្កាហ្សា រក្សាបុណ្យប្រពៃណី Eid ឲ្យនៅរស់រវើក បើទោះបីជាជួបកង្វះខាតក៏ដោយ

2026/03/19 09:26:54 pm
​រដូវផ្ការីកសាគូរ៉ា ចាប់ផ្តើមជាផ្លូវការនៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាថ្ងៃព្រហស្បតិ៍នេះ
2026/03/19 08:40:58 pm
​កងកម្លាំងប្រដាប់អាវុធ៖ ការវាយប្រហារបន្ថែមទៀតលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ីរ៉ង់ នឹងនាំឲ្យមានការសងសឹកខ្លាំងជាងមុន
2026/03/19 08:34:19 pm
​ប្រព័ន្ធផ្សព្វផ្សាយ៖ សមាជិកសភាអ៊ីរ៉ង់ស្នើយកថ្លៃឈ្នួលលើការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz
2026/03/19 08:33:26 pm
​អ៊ីរ៉ង់អំពាវនាវឲ្យមានការសម្របសម្រួលក្នុងតំបន់ អំឡុងជំនួបតាមទូរស័ព្ទជាមួយទួរគី អេហ្ស៊ីប និងប៉ាគីស្ថាន
2026/03/19 08:24:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/18 04:01:51 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/17 09:02:30 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/18 06:17:59 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/18 08:30:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am