គូវ៉ែតចាប់ខ្លួនសមាជិកក្រុមហេសបូឡាចំនួន ១០នាក់ និងបានរារាំងផែនការ «ភេរវកម្ម»

2026/03/19 10:48:22 pm        174

ប្រទេសគូវ៉ែតចាប់ខ្លួនជនសកម្មប្រយុទ្ធ ១០នាក់ ដែលមានទំនាក់ទំនងជាមួយក្រុមហេសបូឡាលីបង់ដែលគាំទ្រដោយអ៊ីរ៉ង់កាលពីថ្ងៃពុធ ដែលត្រូវបានចោទប្រកាន់ពីបទរៀបចំផែនការ «ភេរវកម្ម» ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ នេះបើយោងតាមក្រសួងមហាផ្ទៃ។

នេះគឺជាក្រុមទី២ ដែលមានទំនាក់ទំនងជាមួយហេសបូឡា ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសគូវ៉ែត ក្នុង     សប្តាហ៍នេះ ខណៈដែលឈូងសមុទ្រប្រឈមនឹងការវាយប្រហាររៀងរាល់ថ្ងៃរបស់អ៊ីរ៉ង់ ក្នុងអំឡុងសង្គ្រាមមជ្ឈិមបូព៌ា ដែលបានឃើញក្រុមដែលគាំទ្រដោយទីក្រុងតេអេរ៉ង់ រួមទាំងហេសបូឡាចូលរួមក្នុងជម្លោះនេះ។

ក្រសួងមហាផ្ទៃ បាននិយាយថា៖«ទីភ្នាក់ងារសន្តិសុខរដ្ឋបានរារាំងដោយជោគជ័យនូវផែនការសម្រាប់ប្រតិបត្តិការភេរវកម្មដែលកំណត់គោលដៅទីតាំងសំខាន់ៗ»។

ក្រសួងបានបន្ថែមថា៖«ពលរដ្ឋ ១០នាក់ ជាសមាជិកនៃក្រុមភេរវករដែលមានទំនាក់ទំនងជាមួយអង្គការភេរវកម្មហេសបូឡាដែលត្រូវបានហាមឃាត់ ត្រូវបានចាប់ខ្លួន»។

ក្រសួងបានចែករំលែកវីដេអូនៃវត្ថុដែលរឹបអូសបាន រួមទាំងទង់ជាតិហេសបូឡា យានដ្រូនតូចៗជាច្រើនគ្រឿង និងរូបថតរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ដែលត្រូវបានសម្លាប់ និងអតីតមេដឹកនាំក្រុមហេសបូឡា លោក Hassan Nasrallah ដែលត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល។

កាលពីថ្ងៃចន្ទ ក្រសួងមហាផ្ទៃគូវ៉ែត បាននិយាយថា ខ្លួនបានចាប់ខ្លួនមនុស្ស ១៦នាក់  ជនជាតិគូវ៉ែត ១៤នាក់ និងជនជាតិលីបង់ ២នាក់  ដែលមានទំនាក់ទំនងជាមួយក្រុមហេសបូឡា ដែលបានរៀបចំ «ផែនការវាយប្រហារ»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        186
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        226
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        205

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm