ក្រសួងពាណិជ្ជកម្ម អំពាវនាវដល់ម្ចាស់សហគ្រាស និងអ្នកនាំចូលទំនិញ សូមកុំដំឡើង​តម្លៃ​លើស​កម្រិត

2026/03/19 11:16:47 pm        323

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម អំពាវនាវដល់ម្ចាស់សហគ្រាសដែលជាអ្នកផលិត និង​កែ​ច្នៃ​ក្នុង​ស្រុក ​អ្នកនាំចូលទំនិញ និងអាជីវករ លក់ដូរលើទីផ្សារ សូមកុំឆ្លៀត​ឱកាស​នៃ​ការ​ដំឡើង​ថ្លៃ​លក់​មុខ​ទំនិញ​ជា​គំហុក ពោលគឺកុំដំឡើងថ្លៃលើសកម្រិតនៅលើទីផ្សារ។ 

ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ថ្លែង​លើក​ឡើង​ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ BTV ស្តីអំពីថ្លៃមុខទំនិញលើទីផ្សារក្នុងបរិបថបច្ចុប្បន្ននេះថា ជុំវិញបញ្ហា​នៃ​ការ​ហក់​ឡើង​នៃ​តម្លៃប្រេងឥន្ធនៈនេះ និងអ្វីៗនឹងហក់ឡើងទៅ តាមនោះផងដែរ ព្រោះប្រេង​ឥន្ធនៈ​គឺ​ជា​មធ្យោបាយដ៏សំខាន់ សម្រាប់សេវាដឹកញ្ជូន មិនថាការដឹកជញ្ជូនតាមផ្លូវគោក ផ្លូវទឹក ឬ​ផ្លូវអាកាស ជាពិសេសការបម្រើក្នុងប្រតិបត្តិការអាជីវកម្មជាដើម។

ឯកឧត្តម បន្តថា ជុំវិញបញ្ហានេះ ក្រសួងពាណិជ្ជកម្មមានវិធាន២សំខាន់គឺ៖ ការអប់រំ និង​ការ​ផ្សព្វ​ផ្សាយ ​អំពីហានីភ័យដែល ជួបប្រទះក្នុងករណីប្រធានស័ក្តិដូចជាបញ្ហាប្រេងឥន្ធនៈនេះជាដើម ក្នុង​នោះ​ចំពោះអ្នកទទួលផលប៉ះពាល់ដោយផ្ទាល់ ជាពិសេសអ្នក ធ្វើអាជីវកម្ម, ខណៈ​តម្លៃ​ប្រេង​ហក់​ឡើង ដំណើរផលិតកម្មគឺពិតណាស់ចៀសមិនផុតអំពីផលប៉ះពាល់នេះឡើយ ដូច្នេះ​ទាំង​អ្នក​ផលិត ​និងកែច្នៃ អ្នកនាំចូលទំនិញពីក្រៅប្រទេស និងអាជីវករដែលកំពុងលក់ដូរលើទីផ្សារជាដើម សូម​មានការឡើងថ្លៃសមរម្យ និងសូមកុំ យកបរិបថដែលកំពុងជួបបញ្ហាប្រឈមនេះ ឆ្លៀត​ឱកាស​ដំឡើង​ថ្លៃ​ហួស​ហេតុនោះឡើយ។

ទាក់ទិនការឡើងថ្លៃប្រេងនេះ, លោក មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា បាន​បង្ហាញនូវការព្រួយ បារម្មណ៍អំពីការប្រកួតប្រែងមិនស្មើរភាព រវាងទំនិញនាំចូល និង​ទំនិញ​ផលិត​ផល​ ឬកែច្នៃដែលផលិតក្នុងស្រុក ខណៈស្ថិតក្នុងបរិបថនេះ ប្រទេស​មួយ​ចំនួន​បាន​បើក​យុទ្ធ​នាការជួយសង្រ្គោះ អំពីការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ។ បញ្ហានេះ​ដែរ​លោក​បាន​អំពាវ​នាវ​ដល់​រាជរដ្ឋាភិបាលពិចារណា និងពិនិត្យមើលទ្ធភាពជាក់ស្តែង ជួយដល់កិច្ច​ដំណើរ​ផលិតកម្ម​នៅ​ក្នុង​ស្រុក​ផងដែរ ខណៈទំនិញដែលផលិត និង កែច្នៃក្នុងស្រុក កំពុងមានសម្ទុះ​គាំ​ទ្រ​ពី​ប្រជា​ពលរដ្ឋ​៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        426
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        457
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        586

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm