វ៉ាក់សាំងកូវីដ-១៩ និងសឺរ៉ាំង ជំនួយរបស់មិត្តចិនបានដឹកមកដល់កម្ពុជា នាព្រឹកនេះ

2022/03/29 07:21:01 pm        600

ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន០៥លានដូស និងសឺរ៉ាំងម្ជុលចាក់ ចំនួន៥លាន ត្រូវដឹកមកប្រគល់ជូនកម្ពុជា រយៈពេល០២ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី២៩ និង៣០ ខែមីនា ឆ្នាំ២០២២។

លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ​ជាមួយលោកទីប្រឹក្សា​សេដ្ឋកិច្ច ​តំណាងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅ​អាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ(VIP) ​ព្រឹកថ្ងៃទី២៩ ខែមីនា ​ឆ្នាំ២០២២នេះ បាន​អញ្ជើញ​មកទទួលការមកដល់របស់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងសឺរ៉ាំងម្ជុល ដឹកតាមយន្តហោះជើងទី១ ។

ក្នុងឱកាសនោះ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ បានប្រាប់BTV ព័ត៌មានថា នាថ្ងៃនេះ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួនជាង១លានកន្លះដូស បើគិតជាចំនួនដប ប្រហែល ជា ៧៨ម៉ឺនដប រួមជាមួយនឹងសឺរ៉ាំងម្ជុលសម្រាប់ចាក់ ដែលមានគម្រោងទទួលជំហានទី១ ក្នុងចំនួន០៥ លានដូស ដែលមកដល់ថ្ងៃនេះ ​មានចំនួន១ភាគ៣។

ដោយឡែកថ្ងៃស្អែក មានយន្តហោះដឹកវ៉ាក់សាំងនឹងសឺរ៉ាំង ចំនួន០២ជើងទៀត មកបង្គប់​ចំនួន​៥លានដូស ​និងសឺរ៉ាំងចំនួន៥លាន ​ចុះមកដល់កម្ពុជា​ នៅម៉ោង៩ព្រឹក នេះគឺជាជំនួយ​ក្នុងចំណោម២០លានដូស ​ដែលប្រមុខរាជរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន​ បានខិតខំ ជួបផ្ទាល់​តាមទូរស័ព្ទពិសេស ​ជាមួយនឹងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជានាពេលថ្មីៗនេះ។

ដូច្នេះវ៉ាក់សាំងចំនួន២០លានដូសនៅថ្ងៃនេះ នឹងថ្ងៃស្អែក កម្ពុជា ក៏ទទួលបានជំហានទី១ ចំនួន​០៥លានដូស ហើយយើងនៅសល់១៥លានដូសទៀត។ កម្ពុជា-ចិន កំពុងតែពិភាក្សាគ្នា ថាតើយើង​តម្រូវការនាពេលណា ថាសាធារណរដ្ឋប្រជាមានិត ចិន នឹងបំពេញនូវតម្រូវការជូន​ដល់​ព្រះរាជាណាចក្រ​កម្ពុជា។

លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត បានបញ្ជាក់ទៀតថា នាពេលខាងមុខនេះ កម្ពុជា នឹង​ទទួល​វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ​ពីយន្តការកូវ៉ាក់ ​ចំនួន៧លាន៥សែនដូស ​ពីដើមខែមេសា រហូត​ដល់ចុងខែកញ្ញា ឆ្នាំ២០២២។ ដូច្នេះវ៉ាក់សាំងជំនួយរបស់មិត្តចិន ​នៅចំនួន១៥លានដូសទៀត កម្ពុជានឹ​ងស្នើឲ្យចិនផ្តល់ជូនក្រោយខែកញ្ញា ឆ្នាំ២០២២។

ទន្ទឹមនឹងនោះយើងនឹងធ្វើការពិភាក្សា រងចាំការសម្រេច​ពី​គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស ​នៅពេ​ល​សម្រេចយ៉ាងណា​ គឺចិន នឹងប្រគល់​ជូនតាម​តម្រូវការរបស់ភាគីកម្ពុជា៕ អត្ថបទ រដ្ឋា សុភ័ណ្ឌ


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        122
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        232
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm