ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក៖ អ៊ីរ៉ង់មិនកំពុងកសាងសមត្ថភាពចម្រាញ់នុយក្លេអ៊ែរឡើងវិញទេ

2026/03/20 12:15:07 am        51

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក កាលពីថ្ងៃពុធ (ទី១៨ ខែមីនា ឆ្នាំ២០២៦) បានសន្និដ្ឋានថា អ៊ីរ៉ង់មិនបាននិងកំពុងកសាងសមត្ថភាពចម្រាញ់សារធាតុនុយក្លេអ៊ែរឡើងវិញឡើយ បន្ទាប់ពីត្រូវបានបំផ្លាញ កាលពីឆ្នាំមុន ដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលផ្ទុយនឹងយុត្តិកម្មសំខាន់របស់លោកប្រធានាធិបតី Donald Trump ដើម្បីធ្វើសង្គ្រាមដែលកំពុងបន្តមានរបស់លោក។

សម្ព័ន្ធមិត្តរបស់លោក Trump គឺលោកស្រី Tulsi Gabbard ដែលជានាយកស៊ើបការណ៍សម្ងាត់ជាតិ បានផ្តល់សញ្ញាចម្រុះ នៅក្នុងបរិបទនៃសភាពការណ៍ និងលទ្ធផលនៃសង្គ្រាមរយៈពេល ៣សប្តាហ៍ ខណៈដែលលោកស្រី និងមន្ត្រីផ្សេងទៀតបានបង្ហាញខ្លួននៅចំពោះមុខសភា។ លោកស្រីក៏បានវាយតម្លៃផងដែរថា ថ្នាក់ដឹកនាំអ៊ីរ៉ង់ នៅតែមិនរងប៉ះពាល់អ្វីឡើយ។

អំឡុងពេលផ្តល់សក្ខីកម្មដែលត្រូវបានរៀបចំ ទៅកាន់គណៈកម្មាធិការស៊ើបការណ៍សម្ងាត់ព្រឹទ្ធសភា ដោយសំដៅទៅលើការវាយប្រហាររបស់សហរដ្ឋអាមេរិក កាលពីខែមិថុនា ឆ្នាំ២០២៥ លោកស្រី Gabbard បានបញ្ជាក់ថា៖ «ជាលទ្ធផលនៃប្រតិបត្តិការ Midnight Hammer កម្មវិធីចម្រាញ់នុយក្លេអ៊ែររបស់អ៊ីរ៉ង់ ត្រូវបានបំផ្លាញ»។ លោកស្រី Gabbard បានសង្កត់ធ្ងន់ថា៖ «មិនមានកិច្ចប្រឹងប្រែងណាមួយឡើយ ចាប់តាំងពីពេលនោះ ដើម្បីព្យាយាមកសាងសមត្ថភាពចម្រាញ់របស់ពួកគេឡើងវិញ»។

លោក Trump បានលើកឡើងម្តងហើយម្តងទៀតថា លោកបានបញ្ជាឲ្យវាយប្រហារអ៊ីរ៉ង់ រួមជាមួយអ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដោយសារតែ «ការគំរាមកំហែងជិតកើតមាន»។ លោក Trump បាននិយាយបន្ទាប់ពីការទម្លាក់គ្រាប់បែកក្នុងខែមិថុនា ឆ្នាំ២០២៥ថា សហរដ្ឋអាមេរិកបានបំផ្លាញទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ទាំងស្រុង ប៉ុន្តែចាប់តាំងពីមានសង្គ្រាមចុងក្រោយរបស់លោក លោកបានអះអាងថា ទីក្រុងតេអេរ៉ង់ នៅតែប៉ុន្មានសប្ដាហ៍ទៀតប៉ុណ្ណោះឈានដល់ការផលិតបានគ្រាប់បែកនុយក្លេអ៊ែរ ហេតុដូច្នេះ លោកត្រូវតែចាត់វិធានការ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        67
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        58
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        52

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm